ភ្នំពេញ៖ ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ឬInstagram ច្បាស់ជាបានដឹងពីទំនាក់ទំនងស្នេហារវាងតារាប្រុសវ័យក្មេងពីររូប ដែលត្រូវបានគេដឹងថាស្រលាញ់ភេទដូចគ្នា។ ដោយតារាប្រុសដែលមានទំនាក់ទំនងស្មេហាប្រុសនឹងប្រុសនោះគឺលោក ម៉ៃកូ និងលោក វ៉ាន់ ថៃ ម្យ៉ាងស្នេហារវាងអ្នកទាំងពីរបានបើកចំហរជាសាធារណៈ មិនលាក់លៀមស្ងាត់ៗនោះឡើយ។

ជាមួយគ្នានេះដែរ ចាប់តាំងពីស្រលាញ់គ្នាមកទល់នឹងពេលនេះ លោក ម៉ៃកូ និងលោក វ៉ាន់ ថៃ តែងតែមានសកម្មភាពទៅណាមកណាជាមួយគ្នាជាញឹកញាប់តែម្ដង។ លើសពីនេះទៅទៀត បើក្នុងក្រឡេកទៅមើលការបង្ហោះរូបវិញ គេតែងតែឃើញអ្នកទាំងពីផុសរូបជាមួយគ្នា បង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ស្ទើរតែគ្រប់ពេលទៅហើយ ដែលគូស្នេហ៍មួយគូនេះបង្ហោះរូបស្វីតៗ តែរូបភាពថ្មីទើបនឹងបង្ហោះក្ដៅជាច្រើនសន្លឹករវាងលោក ម៉ៃកូ និងលោក វ៉ាន់ ថៃ បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមជាច្រើនលួចច្រណែន ខណៈរូបទាំងនោះ អ្នកទាំងពីរបានតុបតែងខ្លួនយ៉ាងសង្ហា ជាមួយស្ទាយ៍ឃ្យូតៗផងដែរ។ អ្វីដែលកាន់តែពិសេស ស្ទិលថតរូបរបស់គូស្មេហ៍វ័យក្មេងទាំងពីរូបនេះ បានបង្ហាញភាពស្និទ្ធស្នាល ព្រមទាំងឱបក្រសោបគ្នាយ៉ាងមានក្ដីសុខខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ម៉ៃកូ 
  លោក វ៉ាន់ ថៃ
លោក វ៉ាន់ ថៃ និងលោក ម៉ៃកូ 
លោក វ៉ាន់ ថៃ និងលោក ម៉ៃកូ 
លោក វ៉ាន់ ថៃ និងលោក ម៉ៃកូ 
លោក វ៉ាន់ ថៃ និងលោក ម៉ៃកូ 
លោក វ៉ាន់ ថៃ និងលោក ម៉ៃកូ 
លោក វ៉ាន់ ថៃ និងលោក ម៉ៃកូ 
លោក វ៉ាន់ ថៃ និងលោក ម៉ៃកូ 
លោក វ៉ាន់ ថៃ និងលោក ម៉ៃកូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]