បរទេស៖ ក្រោយពីបានទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំមកនេះ គូស្នេហ៍ដ៏ពេញនិយមរវាង តារាចម្រៀងស្រី Camila Cabello និង លោក Shawn Mendes តែងតែបានចែករំលែកពីពេលវេលាដ៏ផ្អែមល្ហែម នៅលើបណ្តាញសង្គម ដែលធ្វើឱ្យមនុស្សជាច្រើនកាន់តែច្រណែនពីទំនាក់ទំនងរបស់អ្នកទាំងពីរ។
ដោយឡែក កាលពីថ្មីៗនេះ គូស្នេហ៍មួយគូនេះ ស្រាប់តែបានក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងម្ដងទៀត នៅពេលដែលអ្នកទាំងពីរ បានទៅទិញទំនិញនៅញូវយ៉ក និងបានបង្ហាញពីកាយវិការសកម្មភាព បណ្ដើរគ្នានៅតាមចិញ្ចើមផ្លូវ យ៉ាងផ្អែមល្ហែមថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែមិនយូរប៉ុន្មាន ចំពោះរូបភាពទាំងនេះ ក៏បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសទៅវិញ ដោយសារតែនៅក្នុងនោះ មនុស្សជាច្រើនបានពោលពាក្យសរសើរទៅលើភាពស្រស់សង្ហារបស់ គូស្នេហ៍ Camila ដែលធ្វើឲ្យមើលទៅមានភាពលេចធ្លោយ៉ាងខ្លាំង តែនៅពេលក្រឡេកមកមើលសម្រស់តារាស្រីរូបនេះវិញ ហាក់ដូចជាធ្វើឲ្យអ្នកទស្សនាខកចិត្ត ដោយសារតែរូបនាងស្លៀកសម្លៀកបំពាក់បែបរលុង និងមើលទៅរូបនាងកាន់តែចាស់ជាងមុន ព្រមជាមួយនឹងកម្ពស់ដែលឃ្លាតឆ្ងាយពីគូស្នេហ៍បណ្ដូលចិត្តរបស់នាងយ៉ាងខ្លាំងថែមទៀត៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]