ចិន៖ យោងតាមទំព័រ QQ បានរាយការណ៍ថា នៅថ្ងៃទី ២៣ ខែកក្កដាកន្លងទៅនេះ តារាសម្ដែងស្រី Zhao Liying បានបង្ហាញខ្លួននៅអាកាសយានដ្ឋាន ដើម្បីរៀបចំខ្លួនចូលរួមកម្មវិធីដែលនឹងមកដល់ឆាប់ៗនេះ ហើយនៅក្នុងនោះដែរ គឺជារូបភាពដ៏កម្រដែលបានថតដោយអ្នកយកព័ត៌មាន និងទទួលបានចំណាប់អារម្មនណ៍យ៉ាងខ្លាំង ក្រោយពីបានចែកចាយលើបណ្តាញសង្គមភ្លាមៗ។ 

តាមរយៈរូបភាពទាំងនោះ តារាស្រី Zhao Liying បានតុបតែខ្លួនជាមួយនឹងសម្លៀកបំពាក់អាវវែង ពាក់មួក ស្រោមជើង រួមទាំងស្បែកជើងកប្បាស ដែលមានភាពសាកសមសម្រាប់នៅរដូវកាលពាក់កណ្តាលអាកាសធាតុក្តៅ នៅខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ជាមួយនឹងនឹងការបង្ហាញខ្លួនតាមបែបសាមញ្ញមួយនេះ តារាស្រីរូបនេះ នៅតែអាចបង្ហាញពីភាពទាក់ទាញ និងរូបរាងស្រស់ស្អាតមានមន្តស្នេហ៍យ៉ាងខ្លាំង។ តែទោះជាយ៉ាងណា យោងតាមសារព័ត៌មានដដែលនេះ ក៏បានបង្ហាញនូវចំណងជើងដែលនិយាយថា បន្ទាប់ពីសម្រាលកូនបាន ២ ឆ្នាំ រូបរាងកាយរបស់ Zhao Liying នៅតែទន់ខ្សោយនៅឡើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]