ចិន៖ តារាសម្តែងជួរមុខចាស់វស្សាចិនដីគោក អ្នកនាង Zhao Wei បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី ២៣ ខែកក្កដានៅទីក្រុង Chengdu ខេត្ត Sichuan បានធ្វើឲ្យមហាជន លើកមកនិយាយគ្រប់ៗគ្នា នៅលើបណ្តាញសង្គម នៃរូបរាងថ្មីរបស់អ្នកម្តាយកូនមួយរូបនេះ។

តួយ៉ាង តារាសម្តែងស្រីដែលលោកអ្នកបាន ស្គាល់យ៉ាងច្បាស់ តាមរយៈតួអង្គ នាងត្រចៀកកាំ រូបនេះ បានស្លៀកសម្លៀកបំពាក់ជាមួយ ប្រ៊េនមាក់ល្បី Fendi ជាមួយនឹងការតុបតែងខ្លួនយ៉ាងហំ ទោះបីជាអ្នកនាងមានវ័យ ៤៥ឆ្នាំក៏ដោយ ដោយគេបានទម្លាយរូបភាពជាច្រើនសន្លឹក ចែកចាយលើពាលពេញអ៉ីនធឺណែតដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានឃើញរូបភាពពិតខាងក្រៅ របស់តារាសម្តែងរូបនេះ វាត្រូវបានគេរិះគន់ភ្លាមៗតែម្តង ទៅនឹងរូបភាពរបស់ ត្រចៀកកាំ ដោយសារតែរូបសម្រស់ ត្រូវបានកាត់តឲ្យក្មេងតឹងណែង សម៉ងខៃ តែផ្ទុយទៅវិញរូបភាពសម្រស់ពិតរបស់អ្នកនាង មានសភាពយៀរធ្លាក់ មិនម៉ង់ខៃ ថែមទាំងឃើញស្នាមជ្រីវជ្រួញ  ដែលធ្វើឲ្យមហាជន លើកឡើងថា សម្រស់របស់ Zhao Wei ប្រែប្រួលមិនស្ទើរ ទៅតាមវ័យកាន់តែជ្រេរបស់នាង៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Zhao Wei
Zhao Wei
Zhao Wei
Zhao Wei រូបពិត មិនបានកាត់ត
Zhao Wei រូបពិត មិនបានកាត់ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]