ថៃ៖ មិនត្រឹមតែជាតារាសម្ដែងជើងចាស់ពោរពេញដោយសមត្ថភាពនោះទេ តែលោក Duke Panudet ថែមទាំងមានចំណេះដឹងផ្នែកស្ថាបត្យកម្ម រចនាតុបតែងលម្អ ផងដែរ ជាពិសេស កាលពីថ្មីៗនេះ តារាប្រុសរូបនេះ ក៏បានយល់ព្រម បើកបង្ហាញឲ្យហ្វេនៗជាច្រើន បានឃើញពីគេហដ្ឋានដ៏អស្ចារ្យដែលមានតម្លៃខ្ពស់ ព្រមទាំងជាផ្ទះដែលលោកបានរចនាតុបតែងដោយខ្លួនឯង ទៀតផង។

ជាមួយគ្នានេះដែរ ផ្ទះដ៏ស្កឹមស្កៃរបស់ លោក Duke Panudet ត្រូវបើកបង្ហាញឲ្យឃើញ តាមរយៈឆានែលយូធ្យូប ដោយចាប់ផ្តើមពីមុខផ្ទះ ដែលមានការរៀបចំជាសួនតាមបែបអង់គ្លេសទាំងដើមឈើ និងការតុបតែង ត្រូបានចំណាយអស់មិនតិចជាង ៣ សែនបាត ( ប្រហែល ៩ ពាន់ដុល្លា) នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ផ្ទះមួយនេះ ត្រូវបានប្រើជាផ្ទះសម្រាប់ថតខ្សែភាពយន្តល្បីៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ផ្នែកខាងក្នុងផ្ទះនេះ ត្រូវបានតុបតែងដោយគ្រឿងបរិក្ខាប្រមូលផ្ដុំជាច្រើន ព្រមទាំងមានគំនូរដែលគូរដោយខ្លួនខ្លួនថែមទៀតផង។ 

ជាពិសេស នៅក្នុងបរិវេណផ្ទះរបស់លោក ក៏មានផ្ទះកញ្ចក់ដ៏ស្រស់ស្អាតដែលមានតម្លៃ ៧ សែន (ប្រហែលជាង ២ ម៉ីនដុល្លា) និងផ្ទះបាយដ៏ឡូយឆាយ ដែលត្រូវបានគេកំណត់តម្លៃខ្ទង់ ២ លានបាត (ប្រហែល ៦ ម៉ីនដុល្លា) ។ យ៉ាងណាមិញ ក្រោយពីបានឃើញពីទិដ្ឋភាពដ៏ប្រណីតនៅក្នុងផ្ទះរបស់តារាប្រុសរូបនេះ អាចនិយាយបានថា គ្រប់ផ្នែកទាំងអស់ពិតជាមានភាពអស្ចារ្យ និងស្រស់ស្អាតយ៉ាងខ្លាំង ដែលបានក្លាយជាផ្ទះក្នុងក្ដីស្រមៃរបស់មនុស្សជាច្រើន៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

 Duke Panudet
 Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet
ទិដ្ឋភាពក្នុងផ្ទះរបស់ Duke Panudet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]