បរទេស៖ កាលពីថ្មីនេះ អតីតតារាបាល់ទាត់ដ៏ឆ្នើមពិភពលោក David Beckham ត្រូវបានគេរាយការណ៍មកថា លោកប៉ាកូន ៤រូបនេះ ត្រូវមានបញ្ហា ជាមួយឆ្មាំឆ្នេរសមុទ្រ បន្ទាប់ពីបណ្តោយកូនប្រុសរបស់ខ្លួន ជិះម៉ូតូទឹកមិនទាន់គ្រប់អាយុ។
តួយ៉ាងរឿងរ៉ាវនេះ បានកើតឡើងនៅថ្ងៃទី ២៥ ខែកក្កដានេះបើយោងតាមការសែត The Sun ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តវិស្សមកាល សម្រាកពីការងារ ជាលក្ខណៈឯកជនគ្រួសារ ទៅកាន់ប្រទេសអ៉ីតាលីនៅតំបន់សមុទ្រមួយកន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ ខណៈពេលដែលក្រុមគ្រួសារសម្រាកនៅលើទូកនោះ កូនទាំងពីរនាក់របស់អតីតតារាបាល់ទាត់រូបនេះ Cruz (អាយុ ១៦ ឆ្នាំ) បានជិះម៉ូតូទឹកលេងកម្សាន្ត។ ទោះយ៉ាងណាការមិនយូរប៉ុន្មាន ប៉ូលីសឆ្មាំសមុទ្រ បានមកដល់កន្លែងភ្លាមៗតែម្តង។
ក្នុងនោះផងដែរ សកម្មភាពបែបនេះ វាជាការល្មើសច្បាប់ ក្នុងការជិះម៉ូតូទឹក នៅតំបន់សមុទ្រ Amalfi នៅពេលអ្នកមានអាយុក្រោម ១៨ ឆ្នាំដូចជា Cruz ជាដើម។ ស្វាមីរបស់ Victoria ត្រូវបានចរចារ ក៏ដូចជាបានណែនាំ ពីប៉ូលីសឆ្មាំសមុទ្រ យ៉ាងហោចណាស់អស់រយៈពេលជាង ៤៥នាទីដូច្នេះដែរ៕
ប្រភព៖ https://www.thesun.co.uk/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]