រាជធានីភ្នំពេញ ៖ ជាការពិតណាស់ មនុស្សចាស់ៗភាគច្រើន សុខភាពចុះអន់ថយទ្រុឌទ្រោម មានជរាពាធប្រចាំកាយ មិនដូចកាលនៅក្មេង រឹងមាំ សុខភាពល្អ មាំមួន ចង់ធ្វើអ្វីបានតាមចិត្តឡើយ ហើយនេះ ក៏ជាច្បាប់ធម្មជាតិដែរ កាន់តែចាស់ កាន់តែខ្សោយ។

តែផ្ទុយទៅវិញ ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះវីដេអូលោកតាម្នាក់ វ័យ៩០ឆ្នាំទៅហើយ នៅតែធាក់កង់ហាត់ប្រាណ ធ្វើដូចធម្មតា មិនខុសពីក្មេងៗប៉ុន្មានឡើយ យ៉ាងណាមិញ សម្រាប់វីដេអូនេះ បានចែករំលែក តាំងពីខែ មីនាមកម្លេះ ដោយបងប្រុសម្នាក់ គណនីហ្វេសប៊ុក Mrr Heng ដែលបណ្តាអ្នកជិះកង់ទាំងអស់ ប្រាកដជាស្គាល់លោក គ្រប់ៗគ្នាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោកតា ត្រូវបានគេស្គាល់ក្នុងឈ្នោះថា លុយ សុខុម ជាអតីតកីឡាករជើងឯកជិះកង់ម្នាក់ កាលពីជំនាន់  សម្តេចតា មកម្លេះ មិនតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ លោកតា នៅតែរក្សាវត្តមាន ក្នុងការប្រកួតធាក់កង់ជាញឹកញយ ថែមទៀតផង លោកតា បានបង្ហើបប្រាប់ថា លោកតា បានកើតក្នុងឆ្នាំ ១៩៣២ ដែលមើលមួយភ្លែត លោកតា មិនគួរឲ្យជឿថា ក្នុងវ័យច្រើនដល់ថ្នាក់នេះ ត្រចៀកក៏ស្តាប់នៅច្បាស់ សម្លេងក៏នៅពិរោះ ហើយសុខភាពទើបសោត នៅតែមាំមួន គួរឲ្យសរសើរមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពពីសមាគម ក្លាសិកកម្ពុជា
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
វីដេអូ
រូបភាព

ប្រភព ៖ Mrr Heng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]