ភ្នំពេញ៖ នាពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វសប៊ុកសង្កេតឃើញថាមានការលើកឡើងពីឧបករណ៍តេស្តរហ័សកូវីដ១៩ Rapid Test ដែលការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមាន ប៉ុន្តែមិនមែនមានន័យថាលទ្ធផលគឺមិនមែនមានន័យថាអ្នកធ្វើតេស្តគឺរួចខ្លួនពីកូវីដ១៩ឡើយ ទោះបីជាគ្មានរោគសញ្ញាក៏ដោយ។

ដោយឡែក តាមការលើកឡើងរបស់គណនីហ្វេសប៊ុកផេក វេជ្ជបណ្ឌិត កម្ពុជា បានលើកឡើងសម្រាប់អ្នកព្យាបាលតាមផ្ទះឱ្យបានជ្រាបថា  ការធ្វើតេស្តដោយប្រើប្រាស ឧបករណ៍  Rapid test ហើយទទួលបានលទ្ធផលអវិជ្ជមានមិនមែនបានន័យថាអ្នកគ្មានជំងឺ កូវីដ១៩ នោះទេ ព្រោះបន្ទាប់ពីអ្នកឆ្លងបាន១សប្ដាហ៍នឹងបាត់អាការៈ Rapid test នឹងអវិជ្ជមាន(ចាប់លែងបាន) តែ PCR នៅតែបញ្ជាក់ថាអ្នកមាន វីរុសកូវីដ១៩ ( សូមបន្ត ៣កុំ ៣ការពារ ទាំងអស់គ្នា )

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះអត្ថន័យខាងលើ ចង់និយាយបញ្ជាក់ថា បើយើង វិជ្ជមានថ្ងៃទី១ ហើយ ៧ថ្ងៃក្រោយមកឃើញអវិជ្ជមានវិញ កុំទាន់គិតថាខ្លួនឯងជា ត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ហាមចេញពីផ្ទះជាដាច់ខាត៕

ប្រភព៖ វេជ្ជបណ្ឌិត កម្ពុជា 

សូមចូលទស្សនារូបភាពខាងក្រោម៖

  ឧបករណ៍ Rapid test (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]