ថៃ: កាលពីពេលថ្មីៗកន្លងទៅនេះនៅខេត្ត Phetchabun ភាគខាងជើង ប្រទេសថៃ នៅក្នុងរោងចក្រផលិតសាច់មាន់កែច្នៃមួយកន្លែង បានរកឃើញអ្នកកើតកូវីត១៩ រហូតដល់ជាង ៣០០០ នាក់ បើទោះបីជាបានកម្មករភាគច្រើនបានចាក់វ៉ាក់សំាងកូវីត១៩ Sinopharm បានជាង ៩០% ហើយយ៉ាងណាក្តី។

សូមបញ្ជាក់ផងដែលថា ផ្អែលតាមការធ្វើតេស្តដោយ Antigen Test Kit ទៅលើក្រុមកម្មកររោងចក្រនោះ បានរកឃើញអ្នកកើតកូវីត១៩ ទំាងអស់ចំនួន ៣១៧៧ នាក់ ក្នុងនោះមានជនជាតិថៃ ៣៧២នាក់ នឹងពលករបរទេសចំនួន២៨០៥នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គិតមកត្រឹមព្រឹកម៉ោង៩ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ចំនួនករណីឆ្លងសរុបនៅប្រទេសថៃបានកើនឡើងរហូតដល់ទៅ៤៩៧៣០២នាក់ ដែលក្នុងមានករណីឆ្លងថ្មីសរុប១៥៣៣៥នាក់ និងចំនួនអ្នកស្លាប់ដល់ទៅ ៤០៥៩នាក់៕

រោងចក្រកែច្នៃសាច់មាន់
កម្មករដែលកំពុងធ្វើតេស្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]