ថៃ៖ តារាជើងចាស់ លោក Noom Santisuk គឺជាតារាសម្ដែងម្នាក់ទៀតហើយដែលបានងាកទៅរកជីវិតសាមញ្ញ ដែលជារឿងដ៏កម្រនឹងបានឃើញ ពីជីវិតរស់នៅខាងក្រៅអេក្រង់ទូរទស្សន៍ សម្រាប់ហ្វេនៗជាច្រើន ជាមួយនឹងការចេញឆ្ងាយទីក្រុង ដើម្បីទៅរស់នៅយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសាររបស់លោក នៅឯឈៀងរ៉ៃ។ 

នៅក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ បានបង្ហាញពីសកម្មភាពជាច្រើននៅក្នុងការរស់នៅតាមជនបទ បែបធធម្មជាតិ តុបតែងខ្លួនតាមបែបសាមញ្ញ ជាមួយនឹងភរិយាព្រមទាំងកូនៗជាទីស្រលាញ់ ជាពិសេស លោកថែមទាំងបានបង្រៀនកូនៗ ពីវិធីដំណាំផ្សេងៗគ្នា រួមទាំងការធ្វើកសិកម្មចម្រុះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះ អាចនិយាយបានថា លោក Noon Santisuk ស្ទើរតែប្រែទៅជាកសិករទៅហើយ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់តារាប្រុសរូបនេះ នៅតែមានការងារនៅក្នុងសិល្បៈកម្សាន្ត សម្រាប់ឲ្យអ្នកគាំទ្របានតាមដានជាបន្តបន្ទាប់ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Noom Sanisuk 
Noom Sanisuk 
Noom Sanisuk 
Noom Sanisuk 
Noom Sanisuk 
Noom Sanisuk និងគ្រួសារ
Noom Sanisuk និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]