បរទេស៖ នៅលើបណ្តាញសង្គម អ្នកនិយមលេងអ៉ីនធឺណែត បានបន្តែចែកចាយរូបភាពប៉ុន្មានសន្លឹក នៃតារាចម្រៀងប្រុស Justin Bieber បានបង្ហាញសកម្មភាពយ៉ាងមានក្តីសុខ ជាមួយប្រពន្ធរបស់ខ្លួន បានធ្វើឲ្យមហាជន មានការច្រណែនគ្រប់ៗគ្នា។

ក្នុងរូបភាពទាំងនោះ បានធ្វើឲ្យមានការកោតសរសើរជាច្រើន នៃភាពផ្អែមល្អែម ដែលមិនសម្តែង ក៏ដូចជាសកម្មភាពមួយចំនួន ដែលគេកម្របានឃើញ ក្រោមរូបភាពរ៉ូមែនទិក បែបមានក្តីសុខខ្លាំង នៃជីវិតអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ គេត្រូវបានមើលឃើញ គូស្វាមីភរិយាវ័យក្មេងនេះ បានបណ្តើរសារសងគ្នាបង្ហាញពីដូចគូស្នេហ៍ទូទៅ ជាកាយវិការ ប្រលែងគ្នា សើច​កក្អាក​កក្អាយ ឡើងកក្អឹក ហក់លោតយ៉ាងសប្បាយ ពិតជាមានសេចក្តីសុខជាពន់ពេក។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតារាប្រុសរូបនេះ បានទះកំប៉េះគូទប្រពន្ធ​ យ៉ាងច្រឡើម មើលទៅពិតជាហួសចិត្តខ្លាំង ថែមទាំង លួចច្រណែនផងដែរ នៃស្នេហាយ៉ាងផ្អែមល្អែមចាក់ទឹកមិនលេចរបស់អ្នកទាំងពីរដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សកម្មភាពរបស់អ្នកទាំងពីរថតបាន
សកម្មភាពរបស់អ្នកទាំងពីរថតបាន
សកម្មភាពរបស់អ្នកទាំងពីរថតបាន
សកម្មភាពរបស់អ្នកទាំងពីរថតបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]