កូរ៉េខាងត្បូង៖ តារាកំប្លែង Park Soo Hong បានចាត់វិធានការតាមផ្លូវច្បាប់លើបងប្រុសនិងប្អូនថ្លៃរបស់លោក បន្ទាប់ពីមានជម្លោះហិរញ្ញវត្ថុជុំវិញរឿងប្រាក់ចំណូលរបស់តារារូបនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Allkpop។
កាលពីថ្មីៗនេះ មានព័ត៍មានរាយការណ៍ថា បងប្រុសរបស់ Park Soo Hong បានបោកប្រាស់លោកពីការរកចំណូលពេញមួយជីវិតរបស់លោកហើយ ក្រោយមកមេធាវីរបស់តារាកំប្លែងរូបនេះ ក៏បាននិយាយពីស្ថានភាពនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ២៤ ខែកក្កដានេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានបង្ហាញថាតារាកំប្លែងរូបនេះ បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងបងប្រុសនិងប្អូនថ្លៃរបស់លោក កាលពីថ្ងៃទី ២២ ខែមិថុនា។
ដំបូងគាត់បានប្តឹងទាមទារសំណងចំនួន ៨,៦ ពាន់លានវ៉ុន ស្មើរប្រមាណ ៧,៤ លានដុល្លារអាមេរិក ប៉ុន្តែក្រោយមកនៅថ្ងៃទី ១៦ ខែកក្កដាតំណាងស្របច្បាប់របស់លោកបានបង្កើនចំនួនការខូចខាតដល់ ១១,៦ ពាន់លានវ៉ុន ប្រហែល ១០ លានដុល្លារអាមេរិក រួមជាមួយនឹងការធ្វើវិសោធនកម្មទាមទារ។
ដោយឡែក មេធាវីរបស់ Park Soo Hong បានថ្លែងថា នៅពេលស៊ើបអង្កេតករណីនេះយើងបានរកឃើញការខូចខាតបន្ថែម ដូច្នេះយើងបានបន្ថែមការខូចខាតដោយពង្រីកការគ្របដណ្តប់លើពាក្យបណ្តឹង ។
គួររំលឹកថា Park Soo Hong បានដាក់ញត្តិសុំបញ្ឈប់ការលក់អចលនទ្រព្យនៅថ្ងៃទី ២៨ ខែមិថុនាហើយតុលាការបានយល់ព្រមលើញត្តិនោះ។ នៅថ្ងៃទី ១៩ ខែកក្កដាតុលាការបានលះបង់សិទ្ធិក្នុងការលក់អចលនទ្រព្យទាំងអស់ក្រោមឈ្មោះបងប្រុសនិងប្អូនថ្លៃរបស់ Park Soo Hong ដោយផ្អែកលើញត្តិរបស់លោកផងដែរ។
ទាក់ទិននឹងបញ្ហានេះ Park Soo Hong បានប្តឹងបងប្រុសនិងប្អូនថ្លៃរបស់របស់លោក ពីបទកិបកេងប្រាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]