តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមសារព័ត៌មានតៃវ៉ាន់ ស្រាប់តែបានបង្ហាញឲ្យដឹងថា នៅពេលនេះ ជីវិតរបស់ តារាចម្រៀងប្រុស លោក Show Lo ហាក់មិនមានភាពងាយស្រួលដូចពីមុនទៀតទេ ដោយសារតែលោកបានលក់ឡានទំនើបមួយគ្រឿង ដែលធ្លាប់បានប្រើប្រាស់ អស់រយៈពេល ៦ ឆ្នាំមកហើយ។ ជាពិសេស ឡានទំនើបមួយនេះ លោកបានទិញទុកសម្រាប់ជាកាដូថ្ងៃកំណើតរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ៥ លានយ័ន (ស្មើនឹង ៧៧ម៉ឺនដុល្លា)។

ដោយឡែក មិនយូរប៉ុន្មាន ចំពោះព័ត៌មានមួយនេះ ក៏ត្រូវបានច្រានចោល ពីអ្នកគ្រប់គ្រងផ្ទាល់របស់តារាប្រុសរូបនេះ ព្រមទាំងបានបញ្ជាក់ថា តារាប្រុសរូបនេះ មិនបានលក់ឡានដោយសារខ្វះលុយនោះទេ ប៉ុន្តែគ្រាន់តែចង់ប្តូរពណ៌ឡានតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ទាក់ទងទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់លោក ថាតើមានភាពគ្រប់គ្រាន់ដើម្បីរស់នៅឬយ៉ាងណានោះ អ្នកគ្រប់គ្រងម្នាក់នេះបានបន្ថែមទៀតថា៖ មិនមានបញ្ហានោះទេ សូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅនេះ នៅថ្ងៃទី ២២ ខែកក្កដា ខាងការិយាល័យរបស់ លោក Show Lo ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០,០០០ យ័ន (ស្មើនឹងជាង ៧ ម៉ឺនដុល្លា) សម្រាប់ការជួយសង្គ្រោះ គ្រោះមហន្តរាយទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Henan ប្រទេសចិន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖​

Show Lo
Show Lo
Show Lo
Show Lo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]