កូរ៉េខាងត្បូង៖ តារាសម្តែងដ៏ល្បីរបស់ប្រទេសកូរ៉េ លោក Ji Chang Wook ដែលមហាជន និងអ្នកគាំទ្រកម្ពុជា ស្គាល់តាមរយៈឈ្មោះ ដុងហេ នៅក្នុងរឿងភាគកូរ៉េជាច្រើន ដែលបានចាក់បញ្ចាំងនៅលើស្ថានីយ៍ MYTV។ នៅពេលនេះ ដុងហេ ត្រូវបានតេស្តវិជ្ជមានកូវីដ១៩។
បើយោងតាមសារព័ត៍មានរបស់កូរ៉េ នៅថ្ងៃទី២៦ ខែកក្កដានេះ បានឱ្យដឹងថា តារាសម្តែងរូបសង្ហារូបនេះ បានដាក់ខ្លួនធ្វើចត្តាឡីស័កដាច់ដោយឡែក ក្រោយរូបលោកតេស្តរកឃើញវិជ្ជមានកូវីដ១៩។ លោកត្រូវបានរកកូវីដ១៩ កាលពីចុងសប្តាហ៍នេះ ហើយបានទទួលលទ្ធផលវិជ្ជមាននៅថ្ងៃទី២៦នេះ តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា តារាសម្តែងរូបនេះ កំពុងតែមមាញឹកថតខ្សែភាពយន្តថ្មីមួយមានចំណងជើងថា Annarasumanara ខណៈនេះ បុគ្គលិក និងសមាជិកដែលពាក់ព័ន្ធ ក៏ត្រូវបានតេស្តដើម្បីរកមេរោគកូវីដ១៩ផងដែរ។ ចំណែកឯ ដំណើរការថតភាពយន្តរបស់លោក ក៏ត្រូវបានផ្អាកផងដែរ រហូតដល់មានការជូនដំណឹងជាថ្មី៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]