ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ដែលមានអាយុ ៥១ ឆ្នាំ បានសម្រេចកាមដោយខ្លួនជាច្រើនដងក្នុងមួយថ្ងៃ រហូតដល់ចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ក្នុងមួយរំពេល ត្រូវបានបញ្ចូលមន្ទីរពទ្យ រកឃើញថា​មានជំងឺដាច់សរសៃឈាមខួរក្បាល នេះបានតាមប្រភពព័ត៌មាន បានរាយការណ៍មក។

លើសពីនេះគេត្រូវបានបន្ថែមទៀតថា បុរសនោះ មានអាការៈវង្វេងស្មារតី មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានសម្ពាធឈាមទាប ដែលគ្រូពេទ្យបានទទួលស្គាល់ថាជារោគសញ្ញាទូទៅ នៃជំងឺដាច់សរសៃឈាមខួរក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើយោងទៅតាម ការស្កេន CT ត្រូវបានថត ខួរក្បាលរបស់បុរសម្នាក់នេះ វាបានបង្ហាញថា រូបលោកបានទទួលរងនូវជំងឺរលាកស្រោមខួរខាងក្រោមផងដែរ ដែលបណ្តាលមកពីសរសៃឈាមនៅក្នុងខួរក្បាល ដែលអាចដាច់និងអាចគម្រាមកំហែងដល់អាយុជីវិតលោកគ្រប់ពេលវេលា។

ទោះជាយ៉ាងណាក៏ដោយ បានឱ្យដឹងថាបុរសនេះបានចំណាយពេល ២ សប្តាហ៍នៅក្នុងមន្ទីរពេទ្យមុនពេលដែលអាចចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីសុខភាព របស់លោកបានវិលត្រលប់មកវិញ នៅស្ថានភាពល្អប្រសើរដូច្នេះដែរ៕

ប្រភព៖ https://9gag.com/

សូមទស្សនារូបភាពខាងក្រោម៖

ការស្កេន CT (រូបភាព) ព្រួញពណ៌ក្រហមគឺជាឈាមស្រស់ដែលដាច់
សញ្ញាព្រួញចង្អុលបង្ហាញពីសរសៃឈាមរបស់អ្នកជំងឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]