បរទេស៖ កាលពីថ្ងៃទី ២៤ ខែកក្កដា Jennifer Lopez និង Ben Affleck ដែលជាអតីតស្វាមី កំពុងសម្រាកវិស្សមកាលនៅ Saint Tropez ប្រទេសបារាំងដើម្បីអបអរខួបកំណើតលើកទី ៥២ របស់ Jennifer ។ ដោយ គូស្នេហ៍តារាមួយគូនេះត្រូវបានគេមើលឃើញថាកំពុងសំរាកលំហែកាយនៅលើទូកកម្សាន្តលំដាប់ផ្កាយ ៥ យ៉ាងរ៉ូម៉ែនទិក។

យ៉ាងណាមិញ បន្ទាប់ពី ១៧ ឆ្នាំBen និង J.Loបានជួបជុំគ្នាវិញ គេសង្គេតឃើញ ពួកគេស្រឡាញ់គ្នាដូចងប់ងល់ខ្លាំងជាងពេលមុនទៅទៀត បើទោះបីពួកគេទាំងពីរមានវ័យជ្រេ និងមានកូនរៀងៗខ្លួនហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ​ ក្នុងថ្ងៃខួបកំណើតរបស់តារាចម្រៀងស្រីរូបនេះ កាលពីថ្ងៃសៅរ៍ Jennifer Lopez បានប្រកាសជាផ្លូវការថានាងស្រលាញ់ Ben Affleck ដល់អ្នកគាំទ្ររាប់លាននាក់នៅលើ Instagram ជាមួយនឹងរូបថតនៃការថើបយ៉ាងផ្អែមល្ហែមនៅលើទូក ទន្ទឹមនឹងនេះ នាងនិង Affleck ក៏ទទួលបានពរជ័យរាប់មិនអស់ពីមិត្តភក្តិនិងអ្នកគាំទ្រជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]