ថៃ៖ អាចនិយាយបានថា វានៅតែជាប្រធានបទដ៏ក្តៅគគុក ខណៈពេលមនុស្សជាច្រើននៅតែបន្តតាមដាន ទៅលើពិធីករដ៏ល្បីឈ្មោះ លោក Nawat ដែលកំពុងសម្រាកព្យបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ។

ប៉ុន្តែក្រោយមក ស្រាប់តែមានរឿងរ៉ាវ ដែលបានលើកឡើាងថា លោកត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យ ហើយខាងមន្ទីរពេទ្យ បានស្នើសុំឲ្យលោកចេញពីមន្ទីរពេទ្យដើម្បីទុកគ្រែឲ្យអ្នកជំងឺផ្សេងទៀត ព្រោះ តារាប្រុសរូបនេះបាននៅទីនោះជាច្រើនថ្ងៃទៅហើយ ។ ម៉្យាងវិញទៀត គ្រូពេទ្យក៏បានឯកភាពថា ស្ថានភាពរបស់លោកបានធូរស្បើយរហូតដល់អាចត្រឡប់មកផ្ទះវិញបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជុំវិញបញ្ហានេះដែរ នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ដោយយោងតាមកម្មវិធីមួយ បានរាយការណ៍ថា លោក Moddam Kachapha ដែលជាមិត្តរួមអាជីពរបស់ លោក Nawat ស្រាប់តែបានបង្ហើបថា លោក Nawat បានចូលសម្រាកនៅមន្ទីរពេទ្យអស់រយៈពេលច្រើនជាង ២២ ថ្ងៃមកនេះ ថ្លៃចំណាយព្យាបាលជំងឺរបស់លោក គឺមានតម្លៃលើសពី ៥ លានបាត (ប្រហែល ១៥ ម៉ឺនដុល្លា) ហើយមូលហេតុដែលធ្វើឲ្យមានការចំណាយថ្លៃបែបនេះ នោះដោយសារតែ ការស្កេន CT ដែលត្រូវបានធ្វើស្ទើរតែរាល់ថ្ងៃ រួមទាំងមានគ្រូពេទ្យយកចិត្តទុកដាក់បំផុត។

បើទោះបីជាការចំណាយលើការព្យាបាលជំងឺថ្លៃខ្លាំងបន្តិចមែន តែ លោក Nawat មិនចាំបាច់ចេញទៅចំណាយដោយខ្លួនឯងនោះទេ ពីព្រោះតែ តារាប្រុសមានការធានារ៉ាប់រងសុខភាពរួចហើយ ហើយខាងក្រុមហ៊ុនធានារ៉ាប់រងនេះ បានចំណាយទៅលើព្យាបាលទាំងអស់របស់លោក ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nawat
Nawat
Nawat
Nawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]