រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែនប្រកាស ផ្តល់ជំនួយដល់ក្មួយស្រីណាណា។ នេះបើតាមខមិននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់។ ក្នុងនោះ សម្តេចតេជោ បញ្ជាក់ថា​ នឹងឱ្យជំនួយការរបស់សម្តេច ធ្វើការទំនាក់ទំនងទៅខាងឪពុកម្តាយ ឬអាណាព្យាបាលរបស់ក្មួយស្រីណាណា។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូមួយរបស់ក្មួយស្រី ឈ្មោះណាណា ដោយក្នុងវីដេអូនោះ  ក្មួយស្រីរូបនេះ បាននិយាយរៀបរាប់ពីចាក់វ៉ាក់សាំង ថារូបគេចង់ទទួលចាក់វ៉ាក់សាំង តែដោយសារតែលក្ខខណ្ឌណាណា មិនទាន់គ្រប់អាយុ ណាមួយក្មេងស្រីរូបនេះ ក៏បានសម្តែងការសោកស្តាយ ដោយមានពលរដ្ឋមួយចំនួន មិនព្រមទៅទទួលចាក់វ៉ាក់សាំង ហើយរូបគេក៏សម្តែងការភ័យខ្លាចជំងឺកូវីដ១៩ផងដែរ ដោយពុំអាចទទួលបានវ៉ាក់សាំងការពារកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈវីដេអូក្មេងស្រីឆ្លាតវៃពីកំណើត ណាណាដែលត្រូវបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់សម្តេចតេជោនោះ មានមហាជនជាច្រើននៅលើ សម្តែងការកោតសរសើរចំពោះក្មេងស្រីរូបនេះ ដោយខ្លួននៅក្មេងខ្ចីសោះ ប៉ុន្តែឆ្លាតវាងវៃ ហើយថែមទាំងយល់ដឹងពីការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ថែមទាំងទៀត៕

សម្តេចតេជោ ហ៊ុន សែន
សារខមិនរបស់សម្តេចតេជោ ហ៊ុន សែន
ក្មួយស្រី ណាណា
ក្មួយស្រី ណាណា
ក្មួយស្រី ណាណា
ក្មួយស្រី ណាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]