ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ១៤៖២០ ដល់ម៉ោង ១៤៖៣៥ មានអ្នកជំងឺកូវីដ១៩ ម្នាក់ បានចូលប្រើប្រាស់សេវាកម្ម ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេងទុង ដែលមានទីតាំងស្ថិត តាមបណ្តោយមហាវិថីម៉ៅសេងទុង សង្កាត់ទួលទំពូងទី ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]