កូរ៉េខាងត្បូង៖ តារាស្រីវ័យក្មេង Jeon Somi កើតនៅឆ្នាំ ២០០១ មកទល់ពេលនេះ គឺនាងមានវ័យ ២០ឆ្នាំ ដោយអតីតសមាជិកក្រុម I.O.I ដែលពោរពេញដោយទេពកោសល្យ និងសម្រស់ស្រស់ស្អាត នាង Jeon Somi ពេលនេះបានលឺដំណឹងថា នាងនឹងធ្វើការបង្ហាញខ្លួនជាថ្មីក្នុងបទចម្រៀង Dumb Dumb នៅថ្ងៃទី ២ សីហា ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២៤ ខែកក្កដា Star News បានរាយការណ៍អំពីរូបភាពថ្មីរបស់ Jeon Somi និងតួលេខរបស់តារាចម្រៀងនៅអាយុ ២០ ឆ្នាំ។ យោងតាមព័ត៌មានរបស់ Star News ដែលបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Somi បាននិយាយថាពេលនេះនាងមានកម្ពស់ ១,៧២ ម៉ែត្រនិងទម្ងន់ ៤៦,៦ គីឡូក្រាម ទន្ទឹមនឹងនេះ សារព័ត៌មានSheet Star បាននិយាយថា Somi រក្សារាងសិចស៊ីមានតុល្យភាពដោយការហាត់ប្រាណប្រចាំថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ រូបភាពដែល Jeon Somi បានចែករំលែករូបថតជាច្រើនសន្លឹក នៅលើ Instagram ផ្លូវការរបស់នាង ហើយវាក៏ជារូបភាព ដែលធ្វើឲ្យហ្វេនៗពោលសរសើរូបរាងកាយក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតក្នុងវ័យ២០ឆ្នាំរបស់នាងជាហូហែថា ស្រស់ស្អាតមិនចាញ់តារាម៉ូដែលនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Jeon Somi
Jeon Somi
Jeon Somi
Jeon Somi
Jeon Somi
Jeon Somi
Jeon Somi

ប្រភព៖​ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]