ភ្នំពេញ៖ កាលថ្មីៗនេះ បន្ទាប់ពីហ៊្វេសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ
OPPO
បានចាប់ផ្តើមបញ្ចេញរូបរាងពិត
និងលក្ខណៈពិសេសៗមួយចំនួនរបស់ស្មាតហ្វូន Reno Series នោះគឺម៉ូដែល
OPPO Reno6 Z 5G
ដែលឃើញថា ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា
ទោះបីជាមិនទាន់ដាក់លក់នៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្តី។
ដោយឡែកកាលពីព្រឹកនាថ្ងៃទី២៦ កក្កដា ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធី
«OPPO Reno6 Z 5G Media Experience» ប្រព្រឹត្តទៅនៅឯហាងទំនើប
OPPO Brand Store (OPPO ប្រ៊េនស្ត័រ)
ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ជាន់ទី១ (ក្បែរវត្តភ្នំ) ដោយនៅក្នុងកម្មវិធីនោះឃើញមានការចូលរួមពីអ្នកតំណាងឲ្យក្រុមហ៊ុន
OPPO ពិធីករពូកែខាងវោហាស័ព្ទ ជា វណ្ណារិទ្ធិ និងលោក Raven Blaze ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជាផងដែរ
(ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍
និងការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើន
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19)
បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់លើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G ជាផ្លូវការ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តួយ៉ាង កញ្ញា ទួត ពិសីវលក្ខណ៌ ជាប្រធានផលិតផលនៃក្រុមហ៊ុន
OPPO
បានឡើងធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីលក្ខណៈពិសេសៗ នៃស្មាតហ្វូនត្រកូល
Reno ម៉ូដែលថ្មី OPPO Reno6 Z 5G យ៉ាងដូច្នេះថា៖
ការឡើងរបស់កញ្ញា ទួត ពិសីវលក្ខណ៌
ទន្ទឹមជាមួយគ្នាផងដែរ ពិធីករ ជា វណ្ណារិទ្ធិ និង
Raven Blaze ក៏បានលើកនូវចំណុចពិសេសៗបន្ថែម ដោយសង្កត់ធ្ងន់ថា៖
ការឡើងរបស់លោក ជា វណ្ណារិទ្ធិ និង Raven Blaze
ដូច្នេះ ដើម្បីទទួលបានព័ត៌មានលម្អិត
និងកាន់តែច្បាស់ស៊ីជម្រៅពីស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G លោកអ្នកអាចចូលទៅកាន់ហ៊េសប៊ុកផេគផ្លូវការ OPPO ។
អូ
ភ្លេចប្រាប់មួយទៀត! បងប្អូនទាំងអស់គ្នាកុំភ្លេចរង់ចាំទស្សនាកម្មវិធី
«សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G» នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ - ៩:០០ យប់ ព្រមទាំងមានការ Live ផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស
HDTV និងហ្វេសប៊ុកផេគផ្លូវការ OPPO ដូច្នេះកុំភ្លេចចូលរួមទស្សនាឲ្យបានគ្រប់ៗគ្នាណា
និងកុំភ្លេចនាំគ្នាចុច Like, Share និង Comments ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]