កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៥ ខែកក្កដា តារាសម្ដែងស្រី Song Hye Kyo ហៅ ហាន់ ជីអ៊ុន បានចូលរួមព្រឹត្តិការណ៍បើកហាងរបស់យីហោដ៏ប្រណីត Fendi ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានធ្វើឱ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ជាមួយនឹងការតែងខ្លួនដ៏ទាក់ទាញយ៉ាងខ្លាំង។
ជាមួយនឹងការលេងស្ទាយ៍លេចធ្លោ Song Hye Kyo បានបង្ហាញខ្លួនក្នុងឈុតអាវដៃវែង ខោខ្លី បញ្ចេញស្បែកសរលោង ជាពិសេស ថែមទាំងបង្ហាញពីទម្រង់មុខស្រស់ស្អាតគួរឲ្យស្រលាញ់ និងមានភាពវ័យក្មេង ដែលគ្មានអ្វីប្រែប្រួលនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ រូបនាងក៏ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើរូបរាង ស្លីម ជើងចង្កេះតូចស្ដើង ដែលជួយលើកសម្រស់របស់នាងឲ្យកាន់តែមានភាពទាក់ទាញខ្លាំងឡើង ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការបង្ហាញសម្រស់លើកនេះ ពី Song Hye Kyo បានធ្វើឲ្យនាងទទួលបានការសរសើរជាច្រើន ជាមួយនឹងភាពស្រស់ស្អាតវ័យក្មេង គ្មានការផ្លាស់ប្ដូរ បើទោះជាបច្ចុប្បន្ននេះ នាងឈានចូលវ័យ ៤០ ឆ្នាំ ក៏ដោយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]