ខេត្តកំពង់ស្ពឺ៖ សាច់ក្របីក្លាស្សេ ចំនួន ៣កុងតឺន័រ ដែលមានផ្ទុកវីរុសកូវីដ១៩ ដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរសមត្ថកិច្ចគយកម្ពុជា ចាប់បាន។ ហើយសាច់ក្របីទាំងនោះ នឹងត្រូវយកទៅដុតចោល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រយៈពេលពីរបីថ្ងៃខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង។
ក្នុងនោះ លោក វ៉ី សំណាង ក៏បានណែនាំដល់អភិបាលស្រុកឱរ៉ាល់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឱ្យត្រៀមលក្ខណៈសហការជាមួយខាងគយ ដើម្បីដុតចោលសាច់ក្របីទាំងនោះ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ១៩ ដោយសារតែបើកប់សាច់ទាំងនោះ ក៏គ្មានសុវត្ថិភាពដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ អភិបាលខេត្តរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវសួរនាំពីប្រភពច្បាស់លាស់ ពីព្រោះអាចមានផ្ទុកវីរុសកូវីដ ដូចដែលគយកម្ពុជា ចាប់សាច់ក្របីចំនួន៣កុងតឺន័រនេះអញ្ចឹង។
សូមរំលឹកដែរថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងការទិញសាច់មកបរិភោគ ដោយហេតុថា មេរោគកូវីដ១៩ អាចនៅរស់នៅលើសាច់កកៗ ដូចករណីសាច់គោ សាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ហើយគយចាប់បាននាពេលនេះ។
ក្នុងនោះ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកមិនឲ្យនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ព្រោះតែឥណ្ឌា រងគ្រោះធ្ងន់ធ្ងរដោយសារការកើនឡើងយ៉ាងគំហកនៃការឆ្លងកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]