ថៃ៖ ដូចដែរពុកម៉ែបងប្អូនអ្នកតាមដានជាច្រើនបានស្គាល់ហើយ ពីតារាល្បីឈ្មោះនៅលើបណ្ដាញសង្គម Sitang ហៅ យាយគ្រវីសក់ ដែលបានសម្រេចទៅកែកុនមុខមាត់ ដែលបានធ្វើឲ្យអ្នកគាំទ្របន្តមានការតាមដានយ៉ាងខ្លាំង ក៏ដូចជាចង់ឃើញពីសម្រស់ថ្មីរបស់តារារូបនេះ។
គួរបញ្ជាក់ផងដែរ ក្រោយ Sitang បានកែកុនរួចស្រេចហើយអស់ ក៏បានចេញមកបង្ហាញខ្លួនជាបន្តបន្ទាប់ឲ្យអ្នកទស្សនាជាច្រើនបានឃើញពីមុខមាត់ថ្មី ដែលមើលទៅពិតជាមានការផ្លាស់ប្ដូរនិងមានសម្រស់កាន់តែល្អប្រសើរជាងមុន ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្មីៗនេះវិញ Sitang ស្រាប់តែបានបង្ហោះរូបភាពដ៏ថ្មីស្រឡាង ដែលបានតុបតែងខ្លួន នៅក្នុងសម្លៀកបំពាក់រ៉ូបពណ៍ផ្កាឈូកមានស្បៃយ៉ាងស៊ិចស៊ី ថែមទាំងបង្ហាញមុខមាត់រាងតូចជាងមុនយ៉ាងស្រស់ស្អាត ព្រមជាមួយនឹងការទម្លាក់សក់ដាក់បូរសក់យ៉ាងសាកសមទៅនឹងមុខមាត់ព្រមទាំងឈុតដ៏ទាក់់ទាញមួយនេះ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ពីសម្រស់ថ្មីរបស់តារារូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ teenee
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]