ចិន៖ បន្ទាប់ពីសារព័ត៌មាន ​បានចុះផ្សាយព្រោងព្រាត ពីរូបភាពដែលអ្នកថតរូប ប្រមាញ់បាននៃកំពូលតារាសម្តែងប្រុសកំពុងតែមានប្រជាប្រិយភាពនៅចិនដីគោក Xiao Zhan ឈរពរក្មេង ត្រូវបានគេលើកមកធ្វើជាប្រធានបទថា តារាប្រុសរូបនេះ មានកូនលួចលាក់។

យ៉ាងនាមិញ នៅល្ងាចថ្ងៃទី ២៦ ខែកក្កដានេះ បើយោងតាមគេហទំព័រ ស៊ីណា អ្នកតំណាងរបស់តួអង្គប្រុសក្នុងរឿង «Untamed» រូបនេះ បានបដិសេធថា សិល្បៈកររបស់ពួកគេ មិនមានកូននោះទេ កុំជឿព័ត៌មាន នៅប្រព័ន្ធអ៉ីនធឺណែត។ បន្ថែមពីនេះ អ្នកគ្រប់គ្រងរូបនោះ ក៏បានលើកឡើងដូច្នេះផងដែរថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 អ្នកតំណាង Xiao Zhan

គួររំលឹកផងដែរថា មុននេះរូបថតរបស់តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ ឈរពរកូនក្មេង ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ ប្រភពខ្លះបានបង្ហើបថាតារាសម្តែងរូបនេះមានសង្សារលួចលាក់ ហើយបានក្លាយជាឪពុកទៀតផង តែយ៉ាងណាមិញ អ្នកតំណាងរបស់លោកបានចេញមុខបកស្រាយហើយ ថាវាមិនពិតដូចបានលើកឡើងនោះទែ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Xiao Zhan
Xiao Zhan
Xiao Zhan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]