រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងវិស័យកម្សាន្តនៅកម្ពុជា សព្វថ្ងៃនេះ មានតារាខ្មែរមិនតិចនាក់ទេ ដែលបានកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហា ភេទដូចគ្នា ក្នុងនោះ ក៏មានទាំងគូស្នេហ៍ភេទប្រុស និងស្រី ដូចគ្នា តែក៏មាន គូស្នេហ៍គម្រូមួយចំនួន បានលាតត្រដាងការពិតទៅ មហាជន​និងបណ្តាអ្នកគាំទ្រ ដោយគ្មានលាក់បាំងអ្វីឡើយ ខណៈ គូខ្លះនៅបិទបាំង ការពិតនេះនៅឡើយ។

យ៉ាងណាមិញ ក្នុងនោះ ក៏មានគូស្នេហ៍ លោក ម៉ៃកូ និងលោក វ៉ាន់ ថៃ ដែលអ្នកទាំងពីរ ទើបតែបញ្ចប់ការសម្តែងរឿង ស្នេហាភេទដូចគ្នានេះ កាលពីពេលថ្មីៗ មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់រឿង មេឃខៀវ នេះហើយ អ្នកទាំងពីរ ត្រូវបានមហាជន សម្គាល់ឃើញ កាន់តែផ្អែមល្អែមកាន់តែខ្លាំងៗឡើង រហូតដល់ពេល ថ្មីៗនេះ Myko បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយនេះ​ទៅ កាន់គូស្នេហ៍របស់ខ្លួន ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ តារាប្រុសរូបនេះ បានបញ្ជាក់ក្នុង បណ្តាញសង្គម TikTok ថានេះគ្រាន់តែ ជាឈុតមួយក្នុងរឿងតែប៉ុណ្ណោះ តែយ៉ាងណាក្តី ហ្វេនៗម្នាក់ៗ នាំគ្នាបង្ហាញអារម្មណ៍ត្រេកអរ និងរំភើបជាខ្លាំង ព្រោះ វាមើលទៅដូចជា ឈុតឆាកសុំរៀបការពិតៗ តែម្តង មិនសមជាការសម្តែងទាល់តែសោះ បើខាងស្រី វ៉ាន់ថៃ អៀនសាហាវម្លឹងៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ
វ៉ាន់ថៃ និង ម៉ៃកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]