ភ្នំពេញ÷ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៩ ករណីនៅថ្ងៃទី២២ និងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២២ និងទី២៥ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1. 617-2 (Delta) ចំនួន៣៩នាក់ (ស្រី១៩នាក់) ដែលក្នុងនោះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ចំនួន២១នាក់ (ស្រី១១នាក់) បុគ្គលិកសុខាភិបាល ចំនួន ៣នាក់ (ស្រី១នាក់) និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន៦នាក់(ស្រី៣នាក់ និងប្រជាពលរដ្ឋក្នុងសហគមដែលមិនប៉ះពាល់ផ្ទាល់ ចំនួន៨នាក់(ស្រី៤នាក់) ដែលបុគ្គលិកសុខាភិបាលទាំង៤នាក់នោះ ជាបុគ្គលិកសុខាភិបាលនៅខេត្តឧត្តរមានជ័យ ដែលមានរាយនាមក្នុងតារាងខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]