រាជធានីភ្នំពេញ៖ ករណីឆ្លងនៅក្នុងប្រទេសកម្ពុជា ហាក់មិនទាន់ស្រាកស្រាន្តថមថយនៅឡើយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន នៅទូទាំងប្រទេស ដែលក្នុងនោះចំនួនទាំងអ្នកឆ្លង និងអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ក៏មានការកើនឡើងគួរឱ្យបារម្ភផងដែរ។
ពិតណាស់ ជាមួយនឹងការរកឃើញតួលេខឆ្លងជារៀងរាល់ថ្ងៃបែបនេះ បានធ្វើឱ្យក្រុមកងទ័ពអាវស ពោលគឺក្រុមគ្រូពេទ្យជាច្រើន បានលះបង់ទាំងកម្លាំងកាយចិត្តធ្វើការហូរញើសស្រោចជោគប្រាណ លះបង់ចោលការក្តីសុខខ្លួនឯងជាមួយគ្រួសារ ដើម្បីបំពេញភារកិច្ចរៀងខ្លួនយ៉ាងសកម្មជូនជាតិមិនមាតុភូមិ យ៉ាងសស្រាក់សស្រាំ ដោយគ្មានពាក្យត្អូញត្អែនោះទេ ក្នុងគោលបំណងដើម្បីឱ្យប្រទេសកម្ពុជា បានជៀសផុតពីជំងឺរាតត្បាតសាកលកូវីដ១៩ បោសវាសជៀសឆ្ងាយពីប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីប៉ុន្មានថ្ងៃមុននេះ មានទំព័រហ្វេសប៊ុកមួយមានឈ្មោះថា រិន ភារុណ ដែលជាកងទ័ពអាវសប្រយុទ្ធជួរមុខជាមួយវីរុសកំណើចកូវីដ១៩ បានបង្ហោះរូបភាពអមជាមួយសារមួយពោរពេញដោយមោះមុតហានក្លានឥតងាករេ ថ្វីបើលោកគ្រូពេទ្យនឿយហត់យ៉ាងណា ក៏នៅតែស៊ូដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា។
ក្នុងនោះ លោកគ្រូពេទ្យ រិន ភារុណ បានមានប្រសាសន៍ដូច្នេះថា៖
ក្រោយពីបានអានសាររបស់លោកគ្រូពេទ្យ មានមហាជនជាច្រើន រំភើបស្រក់ទឹកមិនដឹងខ្លួន និងសម្តែងអំណរគុណជាខ្លាំង ចំពោះពលីកម្មរបស់លោកគ្រូពេទ្យ ចំពោះជាតិមាតុភូមិ ជាពិសេសប្រជាជនកម្ពុជាតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]