កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាចម្រៀងស្រីដ៏ល្បី Kim Taeyeon ប្រធានក្រុម Girls' Generataion និង តារាចម្រៀងទោល Lee Ji eun (IU) សព្វថ្ងៃពួកគេជាតារាចម្រៀងដែលកំពុងមានឈ្មោះល្បីល្បាញខ្លាំង នៅក្នុងវិស័យ K-Popរបស់កូរ៉េខាងត្បូង។
ក្នុងនោះផងដែរ ក្រៅពីមានសមត្ថភាពសិល្បៈពូកែដូចគ្នាហើយនោះ បើនិយាយពីសម្រស់របស់ពួកគេទាំងពីរនាក់នេះវិញ ហ្វេនៗប្រាកដជាដឹងយ៉ាងច្បាស់ហើយថា Taeyeon និង IU ក៏ជាស្រីស្អាតលំដាប់ជួរមុខក្នុងសិល្បៈផងដែរ។ ដែលអ្នកណាៗឃើញហើយក៏សរសើរពួកគេមិនដាច់ពីមាត់។ ហើយរាល់ការបង្ហាញខ្លួនរបស់ Taeyeon និង IU នៅតាមឆាកតន្រ្តីនានាម្ដងៗ មិនថាពួកគេលេងស្ទីលតែងខ្លួនបែបណា ឬស្លៀកពាក់បែបណាក៏ដោយ ក៏តារាស្រីទាំងពីររូបនេះ នៅតែអាចទាក់ទាញចិត្តអ្នកគាំទ្របានយ៉ាងច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស បើងាកមកមើលការតែងខ្លួនរបស់ពួកគេ ពេលដែលស្លៀករ៉ូបពណ៌ក្រហមឆ្អិនឆ្អៅ ដែលជាម៉ូតដូចគ្នាបែបនេះទៀត យើងឃើញថា Taeyeon នាងក៏ស្រស់ស្អាតម្យ៉ាងបែបស៊ិចស៊ីតែចាស់ទុំ រីឯ IU វិញក៏ស្អាតដូចគ្នាតែនាងស្អាតបែបយុវវ័យ មើលទៅប្លែកភ្នែកម្យ៉ាងម្នាក់ផ្ទាល់តែម្ដង៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]