កំពង់ចាម៖​ នាពេលថ្មីៗនេះនៅខេត្តកំពង់ចាម មានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥០នាក់ ប៉ុន្តែមានអ្នកស្លាប់ដល់ទៅ០៤នាក់ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

ដោយឡែក សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីស្លាប់ដោយសារកូវីដ១៩ ចំនួន ០៤នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម, បុរសជនជាតិខ្មែរឥស្លាម អាយុ ៧០ឆ្នាំ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់, ស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកករណីជាសះស្បើយចំនួន ៤៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៥នាក់, ស្រុកកំពង់សៀម ០៤នាក់, ស្រុកកងមាស ០៥នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកជើងព្រៃ ០៤នាក់, ស្រុកបាធាយ ០២នាក់,ស្រុកព្រៃឈរ ០៦នាក់, ស្រុកស្ទឹងត្រង់ ១៣នាក់, ស្រុកស្រីសន្ធរ ០២នាក់ និងមកពីរាជធានីភ្នំពេញ ០១នាក់ ខេត្តកំពង់ធំ ០១នាក់, ខេត្តក្រចេះ ០១នាក់ និងខេត្តត្បូងឃ្មុំ ០២នាក់ ក្នុងថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២១៕

ប្រភព៖ PNN

សូមចូលអានព័ត៍មានលម្អិតខាងក្រោម៖

ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត
ព័ត៍មានលម្អិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]