សម្រស់ស្រស់ស្អាតគឺជាបំណងប្រាថ្នារបស់ស្រីៗយើងគ្រប់រូប។ ប៉ុន្តែ នៅពេលដែលយើងមានវ័យកាន់តែច្រើន ស្នាមជ្រីវជ្រួញ ស្បែកមុខស្រអាប់ និងបញ្ហាស្បែកផ្សេងៗនឹងចាប់ផ្ដើមលេចឡើងនៅលើផ្ទៃមុខរបស់យើងជាក់ជាមិនខាន។ យ៉ាងណាមិញ ថ្វីត្បិតតែយើងមិនអាចបញ្ចៀសភាពចាស់បានក៏ពិតមែន តែយើងនៅតែអាចពន្យារភាពចាស់បានយ៉ាងមានប្រសិទ្ធភាព ដោយអនុវត្តតាមតិចនិកងាយៗថែរក្សាសម្រស់ខាងក្រោមនេះ។
១.ការពារស្បែកពីកម្ដៅព្រះអាទិត្យ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ កម្ដៅព្រះអាទិត្យអាចបំផ្លាញជាតិខូឡាជែន និងភាពយឺតនៃស្បែក ដែលជាហេតុបណ្ដាលឲ្យយើងកើតមានស្នាមជ្រីវជ្រួញ។ ហេតុនេះហើយ ទើបការប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃដែលមានSPF២០ និងលើសពីនេះ អាចពន្យារភាពចាស់របស់យើងបានយ៉ាងស័ក្ដិសិទ្ធិ។ ចូរលាបក្រែមការពារកម្ដៅថ្ងៃមិនថានៅពេលដែលយើងនៅផ្ទះ ឬអាកាសធាតុត្រជាក់ក៏ដោយ។
២. ផ្ដល់ជាតិទឹកដល់ស្បែក
ស្បែកមានជាតិទឹកគឺជាសញ្ញាបញ្ជាក់ថាស្បែកមានសុខភាពល្អ។ ជាទូទៅ យើងចាំបាច់ញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន២លីត្រក្នុងមួយថ្ងៃ។ បន្ថែមពីនេះ ស្រីៗយើងមិនគប្បីរំលងក្រែមផ្ដល់សំណើមដល់ស្បែកឡើយ ពីព្រោះវាអាចបំពេញជាតិទឹកដែលស្បែកត្រូវការ។
៣. របបអាហារមានសារធាតុចិញ្ចឹមល្អៗ
ជាក់ស្ដែង របបអាហារជះឥទ្ធិពលដ៏ធំធេងចំពោះស្បែក។ ដូចនេះ យើងចាំបាច់ត្រូវញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជារៀងរាល់ថ្ងៃ ដោយសារតែពពួកអាហារទាំងនេះផ្ដល់វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលជួយឲ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លាចេញពីខាងក្នុង។
៤. ការផ្លាស់ប្ដូរបែបបទរស់នៅ
- កាត់បន្ថយការញ៉ាំស្ករ និងផលិតផលចម្រាញ់ពីទឹកដោះគោ
- ធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីជួយឲ្យអារម្មណ៍ល្អ និងមើលទៅក្មេងជាងវ័យ ព្រមទាំងមានសុខភាពល្អ
- ឈប់ជក់បារី និងកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
- កាត់បន្ថយស្រ្តេស ដោយធ្វើសមាធិ អានសៀវភៅ ឬស្ដាប់ចម្រៀង
- គេងឲ្យបានគ្រប់គ្រាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]