ខេត្តព្រះសីហនុ: កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមការបញ្ជាក់ពី លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា គិតត្រឹមរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង សំរេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោងទៅ តាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ហើយអ្នកវិជ្ជមានទាំង ៦នាក់នេះ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត។
ហេតុនេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។ ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹងជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ: ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មីម្តងទៀត ដោយ ឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែលថា បច្ចុប្បន្នអ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្ត រៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ នៅល្ងាចថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២១ ៕
ប្រភពព័ត៌មាន: ទូរទស្សន៍ជាតិខេត្តព្រះសីហនុ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]