កូរ៉េខាងត្បូង៖ តារាម៉ូដែលកញ្ញា Han Hye Jin បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយក្រោយពីបានព្យាបាលនៅមន្ទីរពេទ្យមួយរយៈរួចមក។ សូមរម្លឹកថា តារាម៉ូដែលរូបនេះ គឺជាតួសម្តែងទូទៅសមាជិកក្រុម IHQ នៅក្នុងកម្មវិធី Dating of Leaders ដោយខាងតួប្រុសឈ្មោះ លោក  Kim Yo Han បានតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

លោក Kim Yo Han ត្រូវបានគេបញ្ជាក់ថាបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ហើយសមាជិកតារាសម្តែងទាំងអស់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីទទួលដំណឹងថា តារាម៉ូដែលដ៏ស្រស់ស្អាត Han Hye Jin គឺជាសមាជិកតារាសម្តែងទី២ រកឃើញវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៍មាន បានឱ្យដឹងថា តារាម៉ូដែលស្រីស្រស់ស្អាតរូបនេះ ត្រូវបានក្រុមគ្រូពេទ្យអនុញាតិឱ្យចេញមន្ទីរពេទ្យហើយ បន្ទាប់ពីលទ្ធផលចុងក្រោយ ត្រូវបានបញ្ចេញកាលថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២១ កន្លងទៅនេះ។

សូមជម្រាបដែរថា កញ្ញា Han Hye Jin នឹងបន្តការងាររបស់នាងឡើងវិញជាធម្មតា ដោយគ្មានការរំខាងណាមួយទៀតទេ ចាប់ពីពេលនេះតទៅ៕

តារាម៉ូដែល Han Hye Jin
តារាម៉ូដែល Han Hye Jin
តារាម៉ូដែល Han Hye Jin
តារាម៉ូដែល Han Hye Jin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]