ចិន៖ ចំពោះរឿងភាគថ្មី របស់ តារាសម្ដែងស្រី Dilraba ដែលមានចំណងជើងថា «You Are My Glory» បានក្លាយជារឿងដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន ទាំងការសម្ដែង ព្រមទាំងរូបសម្រស់របស់ តារាស្រីរូបនេះ។ 

ដោយឡែក នៅក្នុងរឿងភាគមួយនេះដែរ មុខមាត់របស់តារាស្រី Dilraba ក៏ត្រូវបានអ្នកទស្សនាជាច្រើន សង្កេតមើលយ៉ាងហ្មត់ចត់ ខណៈដែលពួកគេ បានចង្អុលបង្ហាញថា សម្រស់របស់នាងបានបង្ហាញពី ពិការភាពនៃសម្រស់ ដូចជាមានស្នាមដក់ក្រោមភ្នែកយ៉ាងធំ ក៏ដូចជា បង្ហាញពីភាពចាស់របស់នាង ក្នុងវ័យ ២៩ ឆ្នាំ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្នកនិយមលេងអ៊ីនធឺណេតចិន បានបញ្ចេញមតិទៅលើសម្រស់របស់តារាស្រីរូបនេះ ពីគុណវិបត្តិជាច្រើន បើទោះបីជាការកាត់តដាក់ពណ៌នៅក្នុងខ្សែភាពយន្តនេះមានស្រស់ស្អាតដ៏ដោយ តែវាមិនអាចបិទបាំងពីសម្រស់របស់នាងបានទាំងអស់នោះទេ ដែលពិតជាបានធ្វើឲ្យអ្នកទស្សនាមួយចំនួនហាក់ខកចិត្ត និងមិននឹកស្មានថាសម្រស់របស់នាង នឹងប្រែក្លាយទៅជាបែបនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
Dilraba
Dilraba
Dilraba និង Yang Yang
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក
សម្រស់ Dilraba ដែលបង្ហាញពីស្នាមដក់ក្រោមភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]