រាជធានីភ្នំពេញ ៖ ដូចដែរស្គាល់រួចមកហើយ ថា លោកតា គង់ ណៃ ជាសម្បត្តិមនុស្សរស់ ដែលមានជំនាញលេង ចាប៉ីដងវែង ដែលមហាជន មានការផ្ទុះការគោរព និងកោតសរសើរពី សមត្ថភាពរបស់លោកតាជាខ្លាំង ជាមួយគ្នានេះ ក្រោយពី បានច្រៀងបទរួមជាមួយ តារារ៉េប វណ្ណដា រួចមក កេរ្ត៍ឈ្មោះលោកតា ហាក់ត្រូវបាន យុវវ័យស្រទាប់ក្រោយៗ បានស្គាល់ស្ទើរគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ លោកតា បានសំណូមពរសុំឲ្យ អ្នកឧកញ៉ា នឹម វណ្ណៈ កូនស្រី លោកជំទាវ ហ៊ុន ស៊ីណាត និងស្វាមី បំពេញក្តីស្រមៃចុងក្រោយ ខណៈពេល អ្នកឧកញ៉ា បានសួរលោកតាថា <តើក្តីស្រមៃ ចុងក្រោយរបស់លោកតា ជាអ្វី?> ស្រាប់តែលោកតា សំណូមពរសុំចេតិយមួយ គួរសមសម្រាប់ដាក់ធាតុពេលស្លាប់ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី មកទល់នឹងពេលនេះ ចេតិយនេះមិនទាន់រួចរាល់១០០%នៅឡើយ តែក៏បាន លេចចេញជារូបរាង ដែលបំរុងនឹងរួចរាល់ក្នុង ពេលឆាប់ៗនេះ មិនតែប៉ុណ្ណោះ នេះបើតាម ការប្រាប់ឲ្យដឹងពី អ្នកឧកញ៉ា នឹម វណ្ណៈ បញ្ជាក់ឲ្យបានច្បាស់ យ៉ាងដូច្នេះថា ៖

អ្នកឧកញ៉ា នឹម វណ្ណៈ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកឧកញ៉ា នឹម វណ្ណៈ និងស្វាមី
លោកតា គង់ ណៃ និងលោកយាយ
លោកតា គង់ ណៃ 
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]