ចិន៖ កាលពីល្ងាចថ្ងៃទី ២៧ ខែកក្កដា តារាសម្ដែងស្រី Yang Mi បានទទួលការអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍ឃោសនាម៉ាកយីហោមួយ នៅសៀងហៃ ដែលការចូលរួមរបស់នាង បានផ្ទុះការចាប់អារម្មណ៍សាជាថ្មីម្ដងទៀត ជាមួយនឹងការតែងខ្លួនដ៏អស្ចារ្យតារាស្រីរូបនេះ។

នៅក្នុងនោះដែរ តារាស្រី Yang Mi បានជ្រើសរើសស្លៀកសម្លៀកបំពាក់ ពណ៌ស ដែលមានការរចនាម៉ូតដ៏កាចសាហាវ ព្រោះមិនត្រឹមតែជារ៉ូបបែបរឹបរាងតែប៉ុណ្ណោះទេ នៅក្នុងឈុតមួយនេះ បង្ហាញឲ្យឃើញពីចង្កះតូចច្រឡឹង ព្រមទាំងសំពត់ខាងក្រោមឆែកចេញសាច់ភ្លៅដ៏ទាក់ទាញ ថែមទៀត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀត ខាងស្ទូឌីយោរបស់តារាស្រីរូបនេះ បានបន្តបញ្ចេញរូបភាពមុនពេលចូលរួមកម្មវិធី ដែលបានបង្ហាញពីសម្រស់និងរូបរាងស្អាតឥតខ្ចោះរបស់នាង សាកសមជាកំពូលសម្រស់នៅក្នុងសង្គមសិល្បៈចិន ព្រមទាំងទទួលបានការសរសើរមិនដាច់ពីមាត់ពីអ្នកទស្សនាជាច្រើន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]