រាជធានីភ្នំពេញ ៖ ពិតណាស់ ក្មេងប្រុសវ័យក្មេងឈ្មោះ មល្លី ឋានន្តរ៍ អាយុត្រឹមតែ ១០ឆ្នាំរូបនេះ កំពុងតែ ក្លាយខ្លួនជា តារាបង្ហាញម៉ូត ដំបូងបង្អស់ ដែលត្រៀមនឹងចូលរួមក្នុងការប្រកួត ថ្នាក់អន្តរជាតិ Global Kids Pageant 2021 នៅប្រទេសចិន ក្នុងពេលខាងមុខ ឆាប់ៗនេះ។
ជាមួយគ្នានេះ កុមាររូបនេះ ត្រូវបានអ្នករៀបចំកម្មវិធីប្រលងបវរកញ្ញា លោក ម៉ែន និមលរតន៍ បានបង្ហើបប្រាប់ថា កុមាររូបនេះ ជាកូនកាត់សញ្ជាតិ ខ្មែរ-បារាំង ដែលសព្វថ្ងៃនេះ កំពុងសិក្សានៅឆ្នាំទី៤នៃសាលាបារាំង Lycée Francais René Descartes រាជធានីភ្នំពេញ ដោយមានលទ្ធភាពអាចនិយាយបាន ទាំងភាសាខ្មែរ បារាំង និងអង់គ្លេសថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ កុមារខាងលើ ក៏ធ្លាប់បានថតស្បតផ្សាយពាណិជ្ជកម្មឲ្យ ខោទឹកនោម UniDry កាលពីអាយុ ២ឆ្នាំកន្លះ មកម្លេះហើយ ឥឡូវនេះ កុមាររូបនេះ ក៏កំពុងបណ្តុះបណ្តាលជំនាញដេីរម៉ូតនៅ CIM ដើម្បីរៀបចំខ្លួនគាត់សម្រាប់ការប្រកួតខាងមុខនេះដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]