ភ្នំពេញ: យោងតាមសារជូនដំណឹងរបស់អនុគណៈកម្មាការស្រាវជ្រាវកូវីដនៅកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានជួប ឬស្គាល់ ឬមានទំនាក់ទំនងជាមួយ ឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ បានប្រទះឃើញបុគ្គលខាងលើ ឬ ស្គាល់អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ។
ដោយផ្អែកលើមូលហេតុ៖ ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ នៅពេលចូលទៅទទួលសេវាព្យាបាលរបួសនៅមន្ទីរពេទ្យ ព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។ ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះអង្គឌួង មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាល ជំងឺកូវីដ នៅថ្ងៃបន្ទាប់។ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យ ព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមប្រជាពលរដ្ឋនិងពុកម៉ែបងប្អូនចូលរួមសហការក្នុងការផ្ដល់ដំណឹង ដើម្បីជាផ្នែកមួយក្នុងការកាត់ផ្ដាច់ខ្សែចម្លងកូវីដ១៩នៅកម្ពុជា៕
ប្រភពព័ត៌មាន: អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]