ភ្នំពេញ៖ ថ្មីៗនេះ កម្មវិធីប្រគួតបវរកញ្ញាឯកឆ្លាតវ័យនៅកម្ពុជាឆ្នាំ ២០២១ (Miss Wisdom Cambodia) បានដំណើរការកម្មវិធី ជម្រុះបេក្ខភាពរហូតដល់ពេលនេះ នៅសល់ត្រឹមតែ ៥នាក់ចុងក្រោយប៉ុណ្ណោះ។ ដែលបេក្ខនារីទាំងនោះ គឺមកពី ៥រាជធានីខេត្ត ហើយពួកគេក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រគួតនៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ៧:១០នាទីយប់ឆាប់ៗនេះផងដែរ។
យ៉ាងណាមិញ បើក្រឡេកមកមើលពីបេក្ខភាពដែលជាប់ដល់វគ្គផ្ដាច់ព្រ័ត្រទាំង ៥នាក់វិញនេះ យើងឃើញថា ពួកគេម្នាក់ៗ សុទ្ធសឹងតែមានសមត្ថភាព ទេពកោសល្យចំណេះដឹងល្អៗ ពិសេសរូបសម្រស់ក៏ស្រស់សោភាមិនចាញ់គ្នាប៉ុន្មាននោះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស អ្វីដែលមហាជនកំពុងមានការចាប់អារម្មណ៍ច្រើននោះ គឺឈុតតំណាងជាតិដែលពួកគេបានគ្រងផ្ទាល់តែម្ដង។ ដោយក្នុងនោះយើងឃើញថា គ្រប់ឈុតនីមួយៗ គឺត្រូវបានរៀបចំ និងច្នៃចេញមក មានភាពទាក់ទាញខ្លាំង ធ្វើឡើងតាមទម្រង់បុរាណ ដែលមានការរចនាគ្រឿងតុបតែងយ៉ាងប្រណីតៗ ហើយឈុតទាំង៥នេះ ក៏សុទ្ធតែមានអត្ថន័យល្អៗផងដែរ ទើបធ្វើឲ្យគ្រប់គ្នាឃើញហើយពោលពាក្យសរសើរសឹងគ្រប់គ្នា៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
រូបភាពពី៖ Miss_Cambodiafan
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]