បរទេស៖ នៅលើគណនីជាផ្លូវការ នៃបណ្តាញសង្គមអ៉ីនស្តាក្រាមរបស់ ម្ចាស់ក្សក្រត្រីនៃចម្រៀងប៉ុប Madonna បានបង្ហោះ ដែលចំណាយពេលវេលាសប្បាយរីករាយយ៉ាងខ្លាំង ជាមួយក្រុមគ្រួសារ ក៏ដូចជា មិត្តប្រុសរបស់នាង កំពុងតែអាំងសាច់យ៉ាងមានក្តីសុខ។ 

យ៉ាងណាមិញ ក្រោយរូបភាពជាច្រើនសន្លឹក តារាស្រីវ័យ ៦០ប្លាយ បានចំណាយពេលយ៉ាងរ៉ូមែនទិកផងដែរ ជាមួយមិត្តប្រុសស្រស់សង្ហា វ័យ២៧ ឆ្នាំ ដែលធ្វើឲ្យស្រីៗមួយចំនួនបានឃើញហើយ មានចិត្តលួចច្រណែន ទោះបីវ័យកាន់តែចាស់ជ្រេ តែរូបនាងនៅតែមានប្រុសក្មេងថ្នាក់ថ្នមយ៉ាងសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត ត្រូវបានគេចំហរមាត់ ស្រឡាំងកាំងតែម្តង ទៅនឹងរូបសម្រស់របស់ Madonna ដែលតុបតែងខ្លួន ឡើងក្មេងជាងវ័យឆ្ញាយខ្លាំង មិនសមនឹងវ័យរបស់នាង ដែលអាយុ៦២ឆ្នាំសោះឡើយ។

ជាមួយគ្នានេះដែរ ការលេងស្ទាយ៍បែបខូវឆប៊យ ជាមួយខោខ្លីរឹប បញ្ចេញជើងវែងស្រលូន សាកសមខ្លាំង ទៅនឹងរាងចង្កេះមួយក្តាប់ កាន់តែពិសេសនោះ​សាច់មុខសម៉ត់ខៃ គ្មានយារធ្លាក់ ស្នាមបន្តិចក៏គ្មានដែរ រលោងដូចក្មេងស្រីវ័យ ២០ឆ្នាំ តែធាតុពិត អាយុរបស់តារាស្រីរូបនេះ អាចនឹងធ្វើម៉ាក់យាយគេបាន​ទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Madonna
Madonna
Madonna និងប្រុសប្រុស រួមជាមួយក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]