ភ្នំពេញ៖ កន្លងមក ព្រីម លីហ្សា គឺជាតារាសម្តែងមួយរូបដែលមានឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយកន្លងមកយើងធ្លាប់ឃើញវត្តមានកញ្ញា នៅតាមMV បទចម្រៀងនានាជាច្រើនផងដែរ។

ជាការពិតណាស់ ក្រៅពីអាជីពជាតារាសម្តែង តារាស្រីរូបនេះ ក៏មានអារម្មណ៍ស្រលាញ់ពេញចិត្តនៅក្នុងវិស័យ Fashion ខ្លាំងណាស់ ដោយកញ្ញាបានចូលប្រឡូកក្នុងវិស័យនេះក្នុងឆ្នាំ២០០៩ រហូតដល់មកដល់បច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនាពេលថ្មីៗនេះ ព្រីម លីហ្សា បានបង្ហាញការពិតនៃការស្លៀកសម្លៀកបំពាក់តាមម៉ូតប្លែក ដែលកញ្ញាតែងតែបង្ហោះនាពេលកន្លងនៅតាមបណ្តាញសង្គមជារឿយៗ ប៉ុន្តែនៅក្រោយអត្ថន័យនៃក្រោយការបង្ហោះសម្លៀកបំពាក់ទាំងគឺមានអត្ថន័យច្រើនដូចខាងក្រោម៖

នៅក្នុងបច្ចុប្បន្ននេះវិស័យម៉ូដនៅក្នុងប្រទេសកម្ពុជាគឺមិនសូវមានភាពរីកចម្រើននោះទេ​ ដូច្នេះព្រីម លីហ្សា បានជួយលើកស្ទួយវិស័យនេះ ដោយការស្លៀកសម្លៀកបំពាក់ប្លែកៗ ដែលជាស្ទីលថ្មី និងគំនិតថ្មីរបស់ខ្លួន ដើម្បីជួយលើកស្ទួយវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើនទៅមុខកាន់តែឆាប់រហ័ស។

បន្ថែមពីនេះទៀត រូបភាពរបស់តារារូបនេះ តែងតែបញ្ជាក់អត្ថបទបញ្ជាក់អត្ថន័យនៅក្នុងរូបភាពនិមួយៗជានិច្ច មិនមែនសំដៅតែលើភាពសុិចសុីតែមួយមុខនោះឡើយ ក្រៅពីនេះទៀតដើម្បីបានថតមួយឈុតៗ ត្រូវរៀបចំខ្លួន អាចឈានដល់ទៅ២ ទៅ៣ថ្ងៃទម្រាំតែអាចរៀបចំសម្លៀកបំពាក់បានមួយឈុតមួយឈុត គឺមិនមែនងាយស្រួលនោះទេ។

ជាចុងក្រោយ កញ្ញា ព្រីម លីហ្សា បានថ្លែងអរគុណយ៉ាងធំធេងបំផុតទៅកាន់អ្នកគាំទ្រ ដែលតែងតែជួយជាកម្លាំងចិត្តនាពេលកន្លងមកផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា
ព្រីម លីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា