រាជធានីភ្នំពេញ៖ កម្ពុជាលក់សុនកហិតរកមីនចំនួន ៦ក្បាល ដល់ប្រទេសកេនយ៉ា និងប្រទសស៊ូដង់ខាងត្បូង ដើម្បីចូលរួមដោះមីននៅក្នុងប្រទេសដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកទាំងពីរនេះ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថា CMAC។
បើតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានបញ្ជាក់ដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាម លោក ហេង រតនា ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមួយ បានឱ្យដឹងថា សុនខចំនួន ៦ក្បាល គឺត្រូវបញ្ជូនទៅប្រទេសកេនយ៉ា២ ក្បាល និងប្រទេសស៊ូដងចំនួន ៤ក្បាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមការបញ្ជាទិញពីអង្គការ APOPO។ ក្នុងនោះ សុនខហិតមីននេះ មានតម្លៃពី៣៥០០ ដល់ទៅ២០០០០ដុល្លារអាមេរិក ក្នុងមួយក្បាល។ តែកន្លងមក ប្រទេសកម្ពុជាលក់បានខ្ពស់បំផុតត្រឹមតម្លៃតែ១ម៉ឺនដុល្លារប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]