កូរ៉េខាងត្បូង៖ ជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសកូរ៉េខាងត្បូង តារាស្រីទាំងបីដួងនេះ ត្រូវបានប្រិយមិត្តទូទៅ ទទួលស្គាល់តាមរយៈសមត្ថភាពសម្ដែងដ៏ល្អ ជាពិសេស ពួកគេ ជាកំពូលតារាស្រី ដែលមានមុខមាត់ស្រស់ស្អាត និងរូបរាងកាយស្រឡូនទៀតផង ក្នុងនោះមានតារាស្រីដូចជា Suzy , Song Hye Kyo និង Park Min Young 

អ្វីដែលពិសេស តារាស្រីបីដួងនេះ បានធ្វើឲ្យអ្នករាល់គ្នា មានការភ្ញាក់ផ្អើលខ្លាំង តាមរយៈស្ទាយ៍តុបតែងខ្លួន ដ៏សាមញ្ញរបស់ពួកគេ ដោយពេលខ្លះ ពួកគេគ្រាន់តែជ្រើសរើជាមួយនឹងសម្លៀកបំពាក់សាមញ្ញៗ អមដោយការផាត់មុខស្ដើងៗប៉ុន្តែ រឹតតែធ្វើឲ្យមានភាពទាក់ទាញស្រស់ស្អាតជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ការតុបតែងមុខរបស់ Suzy , Song Hye Kyo និង Park Min Young ពួកគេក៏បានជ្រើសរើសគ្រឿងសម្អាងម៉ាកល្បីៗដូចខាងក្រោម៖នេះ ដែលធ្វើឲ្យមើលទៅស្រាលៗដូចធម្មជាតិ ប៉ុន្តែទទួលបានភាពស្រស់ស្អាតយ៉ាងខ្លាំង។ 

១.Suzy 

Suzy

ជាការពិតណាស់ នៅពេលធ្វើការMakeup ជាមួយនឹងគ្រឿងសម្អាងឲ្យ Suzy ដើម្បីចូលរួមព្រឹត្តិការណ៍កម្មវិធីផ្សេងៗ នាងច្បាស់ជាបានប្រើ Dior Forever Perfect Cushion ដើម្បីទទួលបានស្បែកមុខរលោងបែបធម្មជាតិ។ បន្ថែមលើបបូរមាត់ពណ៌ផ្កាឈូក ដែលមានសភាពទន់ល្មើយដែលបញ្ចេញនូវភាពទាន់សម័យ Suzyជ្រើសយក Dior Rouge Lipstick  ពណ៌ ៨៤៦ ។

២. Song Hye Kyo

Song Hye Kyo

ចំពោះការតុបតែងមុខដែលមើលទៅសភាពធម្មជាតិរបស់Song Hye Kyo វាអាចទៅរួចដែលថាតារាស្រីរូបនេះត្រូវបានគេលាបពណ៌ជាមួយShu Uemura Unlimited Breathable Lasting Foundation រួមជាមួយ YSL Tatouage Couture Velvet Cream ពណ៌ ២០៤ ។

៣.Park Min Young

Park Min Young

អ្វីដែលលេចធ្លោជាងគេ នៅក្នុងការតុបតែងមុខរបស់ Park Min Young គឺក្រែមលាបមាត់បបូរមាត់ពណ៌ក្រហមនិងចិញ្ចើមពណ៌ត្នោតទន់ស្រាល ដែលត្រូវនឹងពណ៌សក់។ ប្រាកដណាស់តារាស្រីរូបនេះបានជ្រើសរើសក្រែម NARS Air Matte Lip Color ជាពណ៌ Mad Rush និងខ្មៅដៃរោមចិញ្ចើមស្តើងពី Chica Y Chico ដើម្បីបំពេញសម្រស់ដូចទេពធីតារបស់នាង៕

ប្រភព៖ kenh14

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]