ថៃ៖ អស់រយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពី ពិធីករដ៏ល្បីឈ្មោះ លោក Nawat បានឆ្លងជំងឺកូវីដ១៩ និងបានចេញមកធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម រៀបរាប់ពីបញ្ហារបស់ខ្លួន រហូតដល់បានក្លាយជាប្រធានបទដ៏ក្តៅដែលបណ្ដាអ្នកគាំទ្រជាច្រើនកំពុងតែតាមដានជាបន្តបន្ទាប់។

ដោយឡែក កាលពីថ្មីៗនេះ លោក Nawat បានចេញមកធ្វើការផ្សាយផ្ទាល់សាជាថ្មីនៅលើបណ្ដាញសង្គម ដោយនៅពេលចុងបញ្ចប់ តារាប្រុសរូបនេះ ស្រាប់តែបានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើល និងធ្វើឲ្យហ្វេនៗជាច្រើនហាក់មានការសោកស្ដាយយ៉ាងខ្លាំង ដោយបានប្រាប់ថា លោកបានលាឈប់ពីកម្មវិធីទូរទស្សន៍ទាំងអស់ជាផ្លូវការហើយ បន្ទាប់ពីបានស្នើសុំបញ្ចប់ការធ្វើជាពិធីករកម្មវិធីផ្ទះបាយមួយ ហើយខណៈពេលនេះ លោកក៏បានសុំលាឈប់ពីកម្មវិធីចំនួន ២ ទៀតគឺ កម្មវិធី Today Show និង Petchrama ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះដំណឹងដ៏សោកស្ដាយមួយនេះ ហ្វេនៗជាច្រើននៅតែបន្តការលើកទឹកចិត្ត និងការគាំទ្រចំពោះរូបលោក បើទោះបីជាលោកបានបញ្ឈប់ការងារជាពិធីករនៅក្នុងកម្មវិធីជាច្រើន ក៏ដោយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nawat
Nawat
Nawat
Nawat
Nawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]