កូរ៉េខាងត្បូង៖ តារាសម្តែង Lee Min Ho គឺជាកំពូលតារាមួយរូបលំដាប់ខ្ពស់ នៅក្នុងប្រទេសកូរ៉េ ដែលមានអ្នកគាំទ្ររាប់លាននាក់ ជាពិសេសគឺអ្នកគាំទ្រ នៅក្នុងទីផ្សារអន្តរជាតិ។
ដូច្នេះ ជារឿងធម្មតាទេដែលអ្នកគាំទ្រ ចង់ដឹងចង់លឺរឿងរ៉ាវជីវតរស់នៅប្រចាំថ្ងៃ ជាពិសេសនោះ គឺព័ត៍មានទាក់ទិនឪពុកម្តាយរបស់តារារូបនេះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ មានលេចលឺព័ត៍មានចោទជាសំនួរនៅលើប្រព័ន្ធសង្គម Cyworld ថាឪពុករបស់តារាសម្តែង Lee Min Ho គឺជាសេដ្ឋីអចលនទ្រព្យមែនទេ។
ដោយសារតែ តារារូបនេះ មិនដែលទម្លាយរឿងរ៉ាវដែលពាក់ព័ន្ធជាមួយរឿងគ្រួសារនោះទេ ហើយឪពុកម្តាយរបស់លោក ក៏មិនត្រូវបានស្គាល់ដែរសូម្បីតែឈ្មោះ។ តាមប្រភពព័ត៍មាន តាមការពិត ឪពុករបស់តារាសម្តែងរូបសង្ហា Lee Min Ho គឺជាអ្នកជំនួយដែលមិនចូលចិត្តអ្វីជាសាធារណៈ ទើបឪពុកលោកមិនបង្ហាញមុខបង្ហាញមាត់នៅទីសាធារណៈនោះទេ។
គួរឱ្យដឹងថា ឪពុកម្តាយរបស់ Lee Min Ho គឺជាសេដ្ឋីផ្នែកអចលនទ្រព្យនៅប្រទេសកូរ៉េ ពីព្រោះនៅឆ្នាំ២០១៧ Lee Min Ho បានទិញវីឡាដ៏ស្កឹមស្កៃជូនឪពុកម្តាយលោក ក្នុងទឹកប្រាក់ ៣,៤ លានដុល្លារអាមេរិក។ ណាមួយជំនួញផ្លូវការរបស់ឪពុកម្តាយរបស់តារារូបនេះ នៅតែមានភាពអាថ៍កំបាំង។
សូមជម្រាបថា Lee Min Ho ក៏មានបងស្រីមួយរូបផងដែរឈ្មោះថា Lee Yun Yeong ហើយធ្វើនៅក្នុងវិស័យកម្សាន្តផងដែរ ដោយបច្ចុប្បន្ន នាងជានាយកប្រតិបត្តិ (CEO) ផលិតកម្ម MYM Entertainment ដែលជាទីកន្លែងធ្វើការរបស់ Lee Min Ho៕
ប្រភព៖ lovekpop95.com
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]