បរទេស៖ នៅថ្ងៃទី ២៧ ខែកក្កដាមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា Paris Hilton កំពុងតែមានផ្ទៃពោះកូនដំបូងដោយដកស្រង់ប្រភពជិតស្និទ្ធនឹងនាង ទោះយ៉ាងណានៅរសៀលថ្ងៃដដែលតារាទូទស្សនិ៍ដ៏ល្បីរូបនេះ បានបដិសេធព័ត៌មាននេះ។

ដូចគ្នានេះដែរ តារាស្រីវ័យ ៤០ឆ្នាំរូបនេះ បានលើកឡើងថា នាងមិនទាន់មានផ្ទៃពោះនៅឡើយទេ នាងនឹងរង់ចាំរហូតដល់ពេលរៀបអាពាហ៍ពិពាហ៍រួច ដោយតារាស្រី កំពុងទន្ទឹងរង់ចាំមានកូននៅឆ្នាំ ២០២២ ប៉ុន្តែឥឡូវនេះ កំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការរៀបចំសម្រាប់ពិធីមង្គលការសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅនៅក្នុងខែមករា Paris បាននិយាយថានាង សង្ឃឹមថានឹងក្លាយជាម្តាយឆាប់ៗនេះ។ តារាស្រីកើតនៅឆ្នាំ ១៩៨១ សង្ឃឹមថានឹងមានកូនភ្លោះប្រុសនិងស្រី។ ទោះយ៉ាងណានាងក៏បានសង្កត់ធ្ងន់ថានាងនឹងមិនមានកូនមុនពេលក្លាយជាកូនក្រមុំនោះទេ៕

ប្រភព៖  Page Six 

សូមទស្សនារូបភាពខាងក្រោម៖

Paris Hilton
Paris Hilton
Paris Hilton ​និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]