បរទេស៖ អាចនិយាយបានថា បើទោះបីជា តារាម៉ូដែលស្រី Hailey Baldwin នាងមិនធ្លាប់សារភាពពីទំនាក់ទំនងស្នេហាដ៏រ៉ូមែនទិកក៏ដោយ តែក៏មានរឿងមួយ អាចបញ្ជាក់បានថា តារាស្រីរូបនេះធ្លាប់មានទំនាក់ទំនងជាមួយ តារាចម្រៀងប្រុស លោក Shawn Mendes កាលពីមុនមក។ ជាពិសេសនោះដែរ សូម្បីតែនៅពេលដែល តារាស្រី Hailey បានភ្ជាប់ពាក្យជាមួយនឹងលោក Justin Bieber ក៏ដោយ ក៏តារាចម្រៀងប្រុសដែលជាអតីតគូស្នេហ៍របស់នាង នៅតែមិនស្អប់អតីតមិត្តស្រីរបស់ខ្លួន។ 

ដោយឡែក ចំពោះរឿងរ៉ាវរបស់អតីតគូស្នេហ៍អ្នកទាំងពីរវិញ បានឲ្យដឹងថា លោក Shawn Mendes បានស្គាល់ Hailey តាំងពីឆ្នាំ ២០១៣ ហើយបានបញ្ចប់ទំនាក់ទំនងគ្នានៅឆ្នាំ ២០១៨ នៅពេលដែល Hailey និង Justin បានភ្ជាប់ពាក្យ។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះតែងតែនិយាយអ្វីដែលវិជ្ជមានអំពីអតីតគូស្នេហ៍ខ្លួន ក៏ដូចជាបង្ហាញពីក្ដីស្រលាញ់រាប់អានចំពោះ Justin និងជូនពរទៅដល់អ្នកទាំងពីរថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពី Hailey បានភ្ជាប់ពាក្យជាមួយនឹង Justin Bieber តារាម៉ូដែលស្រីវ័យ ២៤ ឆ្នាំរូបនេះបានធ្វើការលុបរូបថតទាំងអស់ដែលថតជាមួយ Shawn នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ ប៉ុន្តែទោះយ៉ាងណា តារាចម្រៀងប្រុស លោក Shawn នៅតែផ្ញើសារជូនពរនាងឱ្យមានសុភមង្គលជាមួយនឹងគូដណ្តឹង ព្រមទាំងបានចែករំលែកពីអារម្មណ៍របស់ខ្លួន ពីភាពអស្ចារ្យចំពោះ Hailey និង Justin

ម៉្យាងវិញទៀត បើទោះបីជា Hailey បានបដិសេធចំពោះទំនាក់ទំនងនេះក៏ដោយ តែ Shawn Mendes នៅតែមិនសោកស្តាយ ចំពោះការសរសើរ និងការស្រឡាញ់រាប់អានចំពោះនាង។ លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០១៨ លោក Shawn Mendes បានឆ្លើយដោយត្រង់ៗថា លោកចង់ទៅច្រៀង នៅក្នុងកម្មវិធីរៀបការរបស់អតីតមិត្តស្រី ដើម្បីអបអរសាទរចំពោះនាង ដែលធ្វើឲ្យមនុស្សជាច្រើនសរសើរយ៉ាងខ្លាំងចំពោះភាពស្មោះត្រង់ របស់តារាចម្រៀងប្រុសរូបនេះ ផងដែរ៕

ប្រភព​៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Shawn Mendes និង Hailey
Shawn Mendes និង Hailey
Shawn Mendes និង Hailey
Justin Bieber និង Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]