កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ អតីតសមាជិក ក្រុមចម្រៀងស្រី AOA នាង Mina ដែលត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យនៅជិតបំផុត បន្ទាប់ពីនាងប៉ុនប៉ងសម្លាប់ខ្លួន។ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។  

គួរបញ្ជាក់ថា Kwon Mina ត្រូវបានអ្នកស្គាល់គ្នាប្រទះឃើញ ព្យាយាមបញ្ចប់ជីវិតខ្លួនឯងនៅផ្ទះរបស់នាងកាលពីព្រឹកនេះ ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយនាងហូរឈាមច្រើន ហើយអ្នកស្គាល់គ្នាបានទៅផ្ទះរបស់នាងដោយសារតែមិនអាចទាក់ទងទៅនាងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោឡែក Kwon Mina បានទទួលការវះកាត់ជាបន្ទាន់និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែនាងមិនទាន់បានដឹងខ្លួននៅឡើយទេ យ៉ាងណាមិញ នេះជាលើកទី៤ហើយដែលអតីតសមាជិក ក្រុមចម្រៀងស្រី AOA នាង Mina ប៉ុនប៉ងផ្ដាត់ជីវិតខ្លួនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Mina
Mina
Mina
Mina

ប្រភព៖ naver

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]