បរទេស៖ ចាប់តាំងពីផ្លាស់ពីទីក្រុង Los Angeles ទៅនៅប្រទេស Australia តារាសម្តែង Chris Hemsworth ដែលបានស្គាល់ជាតួអង្គ Thor បានផ្លាស់ប្តូរ បរិបទរស់នៅ តាមស្ទីលស្រុកស្រែ បែបធម្មជាតិ នៅតំបន់ដាច់ស្រយាល មិនខ្ចីខ្វល់ជីវិតទីក្រុងឡើយ។

ជាក់ស្តែង នៅលើបណ្តាញសង្គម បានចែកចាយ រូបថតប៉ុន្មានសន្លឹក ដែល មានអ្នកប្រមាញ់ថតរូបតារាប្រុសរូបនេះ នៅទីសាធារណៈ ដែលលោក បានបណ្តើរគ្នា​ ជាមួយកូនៗទាំងពីររបស់លោក នៅតាមផ្លូវ បន្ទាប់យកពួកគេចេញពីសាលារៀនហើយ ដើម្បីធ្វើដំណើរទៅគេហដ្ឋានរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ ជារឿយៗកូន ៗ របស់តារាសម្តែងដ៏ល្បីរូបនេះ ត្រូវបានគេមើលឃើញដើរដោយជើងទទេរ នៅតាមផ្លូវ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេ ថែមទាំងស្លៀកសម្លៀកបំពាក់បែបសាមញ្ញ និងកខ្វក់ដូចជាក្មេងអ្នកស្រុក មិនខ្វល់ថាពួកគេ ជាកូនតារាល្បីនោះទេ។

ជាក់ស្តែង តាមប្រភពមួយបន្ថែមថា  កូនភ្លោះអាយុ ៧ ឆ្នាំមានឈ្មោះ Sasha និង Tristan ត្រូវបានចិញ្ចឹមបីបាច់ថែរក្សា បែបដូចជាឪពុកម្តាយទូទៅ ទោះបីរូបលោក ជាតារាល្បីក៏ដោយ ដែលមានទ្រព្យរាប់សិបលានដុល្លារ ក៏តារាប្រុសវ័យ ៣១ឆ្នាំរូបនេះ បានបណ្តោយកូនរស់នៅដូចមនុស្សទូទៅ ដាក់ខ្លួន ដូចជាក្មេងជនបទ ពិតជាគួរឲ្យកោតសរសើរ៕

ប្រភព៖ dailymail

សូមទស្សនារូបភាពខាងក្រោម៖

Chris Hemsworth និងកូន
Chris Hemsworth និងកូន
Chris Hemsworth និងកូន
Chris Hemsworth និងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]