ហុងកុង៖ យោងតាម ទំព័រ Sohu បានរាយការណ៍ថា នៅល្ងាចថ្ងៃទី ២៨ ខែកក្កដា តារាសម្ដែងហុងកុង លោក Nicholas Tse បានចូលរួមព្រឹត្តិការណ៍ឃោសនា សម្រាប់ខ្សែភាពយន្ត Raging Fire ដែលនេះ គឺជាលើកដំបូងហើយដែលតារាសម្តែងប្រុសរូបនេះ បានលេចមុខ បន្ទាប់ពីមានរឿងអាស្រូវស្នេហាជាបន្តបន្ទាប់។
យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍មួយនេះ លោក Nicholas Tse បានធ្វើឱ្យអ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើន ផ្ទុះភាពភ្ញាក់ផ្អើល ជាមួយនឹងការបង្ហាញខ្លួនក្នុងសម្លៀកបំពាក់យ៉ាងសមរម្យ ក៏ដូចជាបង្ហាញពីរូបរាងនិងសម្រស់ដ៏ស្រស់សង្ហារបស់លោកក្នុងវ័យ ៤១ ឆ្នាំ បើទោះបីជាកាលពីកន្លងមកនេះ លោកបានជួបប្រទះនឹងបញ្ហាជាច្រើននៅក្នុងជីវិតផ្ទាល់ខ្លួនក៏ដោយ តែតារាប្រុសរូបនេះ នៅតែអាចរក្សាទម្រង់ដូចកាលពីនៅក្មេង ជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងគ្នានេះដែរ បណ្ដាអ្នកគាំទ្រ ពិតជាបានសរសើរមិនដាច់ពីមាត់ចំពោះមុខមាត់តារាសម្តែងរូបនេះ ដែលពោរពេញដោយមន្តស្នេហ៍ និងកំពុងតែឆក់ចិត្តអ្នកទស្សនាជាច្រើន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]